សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម នៅខណ្ឌដង្កោ

2026/02/07 02:13:29 am        185

ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងឯកឧត្តម តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម»។

ពិធីបញ្ចុះបឋមសិលាសាងសង់សាលារៀន ដែលជានិមិត្តរូបនៃការពូនជ្រុំទំនាក់ទំនង​ដ៏ខ្លាំងក្លារវាងកម្ពុជា និងវៀតណាម មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីសំណាក់​មន្ត្រី​ជាន់​ខ្ពស់កម្ពុជា និងវៀតណាម ក្នុងនោះរួមមាន អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង និង ឯក​អគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា ព្រមទាំងមន្ត្រីសាលារាជធានីភ្នំពេញ លោកគ្រូ អ្នកគ្រូ និង​សិស្សា​នុសិស្សយ៉ាងច្រើនកុះករ។ សាលាមិត្តភាព​កម្ពុជា-វៀត​ណាម ដែលបញ្ចុះបឋមសិលាសាងសង់នាពេលនេះ មាន​ទីតាំងនៅតាមបណ្តោយផ្លូវលេខ២១៧ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ពោល​គឺ​នៅក្នុងបរិវេណ «សាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ដង្កោ» ដែលបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៣។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ទីតាំងនេះធ្លាប់ត្រូវបានយក​ប្រើប្រាស់ជាបន្ទាយភស្តុភារនៃកងទ័ពស្ម័គ្រចិត្តវៀតណាម​ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ​១៩៧៩ និងក្រោយមកត្រូវបានផ្ទេរមកប្រើប្រាស់ជាសាលារៀនរហូតដល់​សព្វថ្ងៃនេះ។ ដោយ​ហេតុថា ទីតាំងនេះធ្លាប់មានប្រវត្តិយ៉ាងជិតស្និទ្ធជាមួយកងទ័ពស្ម័គ្រចិត្ត​វៀត​ណាម និងដើម្បីរក្សា និងពង្រឹងនូវចំណងមិត្តភាព នៃប្រទេសទាំងពីរឱ្យកាន់តែជិត​ស្និទ្ធគង់វង្សរឹងមាំយូរអង្វែង ស្ថិតក្នុងស្មារតី «តភ្ជាប់យុវជន តភ្ជាប់ជំនាន់ និងតភ្ជាប់​ភាពជាអ្នកដឹកនាំ» នោះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសម្រេចផ្លាស់ប្ដូរ​ឈ្មោះ​សាលានេះ ទៅជាសាលាមិត្តភាពកម្ពុជា-វៀតណាម តាមរយៈប្រកាសលេខ៩៥.អយក.ប្រក ចុះថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ស្របតាមអនុសាសន៍ដឹកនាំ​របស់​សម្ដេចតេជោ​ប្រធានព្រឹទ្ធសភា។

ឯកឧត្តមអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងទៀតថា បច្ចុប្បន្នសាលាមិត្តភាព​កម្ពុជា-វៀត​ណាម មានអគារសិក្សាចំនួន ១១អគារ ស្មើនឹង ៥៤បន្ទប់, មានបុគ្គលិកអប់រំ ១៣៥នាក់ និងសិស្សានុសិស្សថ្នាក់មត្តេយ្យសិក្សា បឋមសិក្សា និងអនុវិទ្យាល័យសរុបប្រមាណ ៦,០០០នាក់ ។

លោកអភិបាលរាជធានីភ្នំពេញ បានគូសរំលេចថា តាមរយៈជំនួយដ៏ថ្លៃថ្លារបស់​គណ​បក្ស​, រដ្ឋាភិបាល និងប្រជាជនវៀតណាមនាពេលនេះ មិត្តភាព​កម្ពុជា-វៀត​ណាម នឹងត្រូវ​បាន​កែលម្អ និងសាង់សង់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗមួយចំនួន ដើម្បីបង្កើនគុណ​ភាពស្តង់ដារអគារសិក្សាឱ្យកាន់តែទំនើប និងមានលទ្ធភាពកាន់ខ្ពស់ ក្នុងការទទួល​សិស្សា​​នុសិស្សឱ្យមកសិក្សាបន្ថែមកាន់តែច្រើនដោយក្នុងនោះរួមមាន អគាររដ្ឋបាល​ពហុ​មុខងារកម្ពស់២ជាន់ ចំនួន ២អគារ, អគារសិក្សាសម្រាប់ថ្នាក់បឋមសិក្សា និងអនុវិទ្យា​ល័យកម្ពស់ ៣ជាន់ ចំនួន ១១ខ្នង ស្មើនឹង ១៤៧បន្ទប់ និងអាហារ​ដ្ឋាន ២កន្លែង ព្រម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើនផ្សេងទៀត ដែលគ្រោងនឹងចំណាយពេលសាង​សង់​ចំនួន ១២ខែ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm