រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីលោក Sugiono និយាយថា ប្រទេសរបស់លោកអាចនឹងដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បើសិនជាគោលដៅដូចជាការជំរុញឯករាជ្យប៉ាឡេស្ទីន ពុំបានឈានដល់ទេនោះ ។
ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន លោក Sugiono និយាយថា លោកប្រធានាធិបតី Prabowo Subianto បើកទូលាយចំពោះជម្រើលសដកខ្លួនចេញ បើសិនជាទិសដៅក្រុមប្រឹក្សាមួយនេះ ពុំស្របតាមអាទិភាពរបស់ឥណ្ឌូនេស៊ី ។
លោក Sugiono និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋ ក្រោយអមដំណើរលោក Prabowo ទៅចូលរួមជំនួបជាមួយក្រុមមេដឹកនាំអ៊ិស្លាម និងក្រុមតំណាង ៤០នាក់ មកពីអង្គការអ៊ិស្លាមថា បើសិនជាវាពុំស៊ីគ្នានឹងអ្វីដែលពួកយើងចង់បានទេ ទី ១សន្តិភាពនៅតំបន់ហ្កាហ្សា ក្នុងលក្ខខណ្ឌបន្ទាន់ ទី ២ សន្តិភាពនៅប៉ាឡេស្ទីនកាន់តែទូលំទូលាយជាងមុវ និងចុងក្រោយ ឯករាជ្យ និងអធិបតេយ្យប៉ាឡេស្ទីន ពួកយើងនឹងដើរចេញ ។
អំឡុងជំនួបនៅវិមានប្រធានាធិបតីនៅទីក្រុងហ្សាកាតា លោក Prabowo បានពន្យល់ពីហេតុផលដែលឥណ្ឌូនេស៊ីចូលរួមក្រុមប្រឹក្សាសន្តិភាព និងសុំសំនួរពីបុព្វជិត និងក្រុមអ្នកជំនាញ ។
លោក Sugiono និយាយថា គោលដៅសំខាន់ គឺឯករាជ្យ និងអធិបតេយ្យប៉ាឡេស្ទីន ដែលជាគោលបំណងគណបក្ស Gerindra របស់លោក Prabowoផងដែរ ៕