កិច្ចព្រមព្រៀង ត្រូវបានចុះហត្ថលេខា ដើម្បីផ្ទេរអ្នកទោសស៊ីរី នៅលីបង់ ទៅប្រទេសកំណើត

2026/02/07 03:18:14 am        56


លីបង់ និងស៊ីរី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ នៅថ្ងៃសុក្រ (ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ ដើម្បីផ្ទេរជនជាតិស៊ីរីជាង ៣០០នាក់ ពីពន្ធនាគារលីបង់ ឲ្យទៅបន្តអនុវត្តទោសរបស់ពួកគេ នៅឯប្រទេសកំណើត ជាជំហានមួយដែលទំនងជាជួយកែលម្អទំនាក់ទំនងតានតឹង រវាងប្រទេសជិតខាងទាំង២។

ការចុះហត្ថលេខានេះបានកើតឡើង មួយសប្តាហ៍បន្ទាប់ពីគណៈរដ្ឋមន្ត្រីលីបង់ បានអនុម័តសន្ធិសញ្ញាជាមួយស៊ីរី សម្រាប់ការផ្ទេរអ្នកទោស។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខានៅទីស្នាក់ការរដ្ឋាភិបាល ក្នុងរដ្ឋធានីបេរូត (Beirut) របស់ប្រទេសលីបង់ ដោយឧបនាយករដ្ឋមន្ត្រីលីបង់ លោក Tarek Mitri និងរដ្ឋមន្ត្រីយុត្តិធម៌ស៊ីរី លោក Mazhar al-Wais។

លោក Mitri បានប្រាប់អ្នកសារព័ត៌មានថា «នេះជាជំហានដំបូងដ៏សំខាន់មួយនៅលើផ្លូវនៃការដោះស្រាយដ៏ទូលំទូលាយ ទាក់ទងនឹងអ្នកទោសស៊ីរី នៅក្នុងពន្ធនាគារលីបង់» ដោយលោកបានបន្ថែមថា ការអនុវត្តកិច្ចព្រមព្រៀងនេះ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ចំណែកលោក al-Wais បានបញ្ជាក់ថា៖ «ប្រទេសទាំង២ ចង់បន្តឆ្ពោះទៅមុខ ប៉ុន្តែមានបញ្ហាមួយចំនួនដែលមិនទាន់ដាច់ស្រេច។ ជំហាននេះនឹងជំរុញទំនុកចិត្តដែលមានស្រាប់ ហើយយើងសង្ឃឹមថា ទំនាក់ទំនងនឹងរីកចម្រើនបន្ថែមទៀត»។ 

លោក Mitri បានបន្ថែមថា បន្ទាប់មក មន្ត្រីមកពីប្រទេសជិតខាងទាំង២ នឹងពិភាក្សាអំពីការផ្ទេរអ្នកទោសស៊ីរី ដែលនៅតែរង់ចាំការកាត់ក្តី នៅលីបង់។

គួរបញ្ជាក់ថា លីបង់ និងស៊ីរីមានប្រវត្តិសាស្ត្រដ៏ស្មុគស្មាញ ដោយសារមានជម្លោះជាមួយគ្នា។ ប្រជាជនលីបង់ជាច្រើន មិនពេញចិត្តចំពោះការត្រួតត្រា និងវត្តមានយោធាជិត ៣ទសវត្សរ៍នៅក្នុងប្រទេសរបស់ពួកគេ ដោយកងកម្លាំងស៊ីរី ដែលបានបញ្ចប់នៅឆ្នាំ២០០៥៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        3
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        11
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        8

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm