នៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការការពារខ្លួនពីការឆ្លងជំងឺស៊ីតាកូស៊ីស (Psittacosis) គឺជាជំងឺដ៏កម្រមួយ បង្កដោយបាក់តេរីឈ្មោះ Chlamydia psittaci ដែលជាទូទៅបង្កជំងឺ លើសត្វស្លាប ដូចជា សេក ព្រាប មាន់ និងសត្វបក្សីផ្សេងៗទៀត ទាំងសត្វចិញ្ចឹម និងសត្វព្រៃ។
ក្រសួងសុខាភិបាល បញ្ជាក់ថា មកដល់ពេលនេះ ព្រះរាជាណាចក្រកម្ពុជា មិនទាន់រកឃើញមានជំងឺស៊ីតាកូស៊ីសនៅលើមនុស្ស នៅឡើយទេ។ ក្រសួងសុខាភិបាល បាននិងកំពុងតាមដានស្ថានភាពយ៉ាងយកចិត្តទុកដាក់ខ្ពស់ នឹងជូនដំណឹង បន្ថែម ប្រសិនបើមានព័ត៌មានថ្មី។
ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលដោយបានបញ្ជាក់ពីរបៀបចម្លងនៃជំងឺ, រោគសញ្ញាលើមនុស្ស និងរបៀបបង្ការការឆ្លង៖

