‎សម្តេច ម៉ែន សំអន ៖ រណសិរ្សប្រទេសទាំងពីរកម្ពុជា-វៀតណាម បន្តលើកកម្ពស់តួនាទីរបស់ខ្លួន ដើម្បីចូលរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ

2026/02/07 04:26:39 pm        244

‎សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នារសៀលថ្ងៃសុក្រ ៤រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹង ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

‎សម្តេចកិត្តិសង្គហបណ្ឌិត បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ក្នុងនាម មិត្តជិតស្និទ្ធ និងជាមិត្តល្អ ដែលតែងតែដើរតួនាទីព្រូនជ្រុំនៃទំនាក់ទំនងកម្ពុជា វៀតណាម ឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរ។

‎ជាការឆ្លើយតប លោកជំទាវ បួយ ធីមិញហ័យ បានថ្លែងអំណរគុណចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ដែលបានចំណាយពេលដ៏មានតម្លៃទទួលជួបគណៈប្រតិភូ និងទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ប្រកបដោយមនោសញ្ចេតនាដ៏ជ្រាលជ្រៅ។

‎សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានសម្ដែងនូវការអបអរសាទរ ចំពោះលទ្ធផលដែលមហាសន្និបាតបក្សកុម្មុយនីស្តវៀតណាមលើកទី១៤ សម្រេចបាន ដែលធ្វើឲ្យវៀតណាមបង្កើតជាសន្ទុះថ្មីសម្រាប់យុគសម័យនៃការអភិវឌ្ឍ។

‎ភាគីទាំងពីរបានឯកភាពនឹងបន្តធ្វើការរួមគ្នាឱ្យកាន់តែសកម្ម ដើម្បីបង្កើតផែនការអនុវត្តជាក់ស្តែងរបស់រណសិរ្សទាំងពីររួមគ្នា ដើម្បីរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់រឹងមាំ តាមរយៈការជំរុញការផ្សព្វផ្សាយឱ្យប្រជាជននៃប្រទេសទាំងពីរបានយល់ជ្រួតជ្រាបអំពីទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ ពិសេសយុវជនជំនាន់ក្រោយ។

‎គួររំលឹកផងដែរថា នៅក្នុងខែមីនា ឆ្នាំ២០២៦ ខាងមុននេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នឹងដឹកនាំប្រតិភូក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បំពេញទស្សនកិច្ចនៅប្រទេសវៀតណាម តបតាមការអញ្ជើញរបស់ លោកជំទាវ បួយ ធីមិញហ័យ (Bùi Thị Minh Hoài) ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីជួបពិភាក្សា និងផ្លាស់ប្ដូរទស្សនៈគ្នា សំដៅលើកកម្ពស់តួនាទីរបស់រណសិរ្សនៃប្រទេសទាំងពីរ ក្នុងការរួមចំណែកធ្វើឱ្យទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរឹងមាំ និងយល់ជ្រួតជ្រាបដល់ស្រទាប់យុវជនជំនាន់ក្រោយ ព្រមទាំងចុះហត្ថលេខាលើអនុស្សរណៈកិច្ចសហប្រតិបត្តិការរវាងរណសិរ្សប្រទេសទាំងពីរ សម្រាប់ឆ្នាំ ២០២៦-២០៣១៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm