កម្ពុជា និងឡាវ នឹងខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែម​ទៀត​រហូត​ដល់ ៧០០​លានដុល្លារនាពេលខាងមុខ

2026/02/07 09:41:47 pm        443

កម្ពុជា និងឡាវ បាន​សន្យារួមគ្នាថា​នឹង​ខិតខំ​ជំរុញ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ខ្លាំង​ក្លា​បន្ថែមទៀត ពោលគឺរហូតដល់ ៧០០លានដុល្លារអាមេរិក ខណៈ​បច្ចុប្បន្ន​មាន​ត្រឹម​តែ​ជាង ២០០​លាន​ដុល្លារនោះ។ នេះបើតាមអ្នកនាំពាក្យរបស់គណកប្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំកំពូលលើកទី១៦ រវាងគណបក្សប្រជាជនកម្ពុជា និង​គណបក្ស​ប្រជាជន​បដិវត្តន៍​ឡាវ ដែលកម្ពុជាដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ភាគី​ឡាវ​ដឹក​នាំ​ដោយ​ឯកឧត្តមបណ្ឌិត ថងលុន ស៊ីសុលីតអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និង​ជា​ប្រធាន​រដ្ឋ​នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅ​រាជ​ធានី​ភ្នំពេញ ឯកឧត្តម ជា ធីរិទ្ធ បានលើក ឡើងថា នៅក្នុងកិច្ចប្រជុំទ្វេភាគីនេះ ថ្នាក់​ដឹក​នាំ​កំពូល​នៃ​ប្រទេសទាំងពីរបានពិភាក្សាគ្នាជាច្រើនទាក់ទង នឹងកិច្ចសហប្រតិបត្តិការ​ទាំង​ក្រប​ខណ្ឌ​គណបក្ស និងក្រខណ្ឌរាជរដ្ឋាភិបាល ដោយក្នុងនោះភាគីទាំងពីរ សង្កត់ធ្ងន់​ចំពោះ​ការ​បន្ត​ពួន​ជ្រុំ​ទំនាក់​ទំនង​គ្នាឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀតនាពេលអនាគត។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់បន្ថែមទៀតថា ដើម្បីផលប្រយោជន៍របស់ប្រជាជន និង​ប្រទេស​ទាំង​ពីរនោះ ទាំងថ្នាក់ដឹកនាំកំពូលនៃគណបក្សទាំងពីរ និងរាជរដ្ឋាភិបាលប្រទេសទាំងពីរ នឹង​ខិត​ខំ​ជំរុញ​ទំហំពាណិជ្ជិកម្មទ្វេភាគីឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត រួមទាំងពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​តាម​ព្រំដែ​ន ដើម្បីឲ្យក្លាយជាព្រំដែនមានការអភិវឌ្ឍ សន្តិភាព និងស្ថិរភាពជានិរន្ត។

បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម ជា ធីរិទ្ធ បាន​បញ្ជាក់​ឲ្យ​ដឹងថា «នៅ​ក្នុង​កិច្ច​ប្រជុំ​នេះប្រមុខដឹកនាំគណបក្សទាំងពីរ គឺបានសម្តែងនូវ​ការ​ពេញ​ចិត្ត​ចំពោះ​សុវត្ថិភាព​សន្តិសុខ ​សន្តិភាពនៅតាមព្រំដែន ដោយទាំងសម្តេចតេជោ ឯកឧត្តម ថងលុន ស៊ីសុលីត ទាំង​នាយក​រដ្ឋមន្រ្តីនៃប្រទេសទាំងពីរគឺសុទ្ធតែបានបង្ហាញការពេញចិត្តថាប្រទេសកម្ពុជា និង​ប្រទេស​ឡាវ ​នៅតាមព្រំដែន គឺមានសន្តិភាព មិត្តភាព សហប្រតិបត្តិការជាមួយគ្នា ដែលនេះ​បាន​ស្តែង​យ៉ាង​សកម្ម​ក្នុងការយល់គ្នាទៅវិញទៅមក»។

សូមបញ្ជាក់ថា កម្ពុជា និងឡាវ បានឯកភាពគ្នាបោះបង្គោលព្រំដែនរួមគ្នាសម្រេចបានប្រមាណ ៨៦​ភាគរយហើយ ដោយនៅសល់១៤​ភាគ​រយ​ទៀត​ភាគី​ទំាង​ពីរ​នឹង​ប​ន្ត​ដោះ​ស្រាយ​គ្នាដោ​យ​សន្តិវិធី​ ដើម្បីសម្រេចបានជាស្ថាពរនាពេលឆាប់ៗខាងមុខនេះ៕ អត្ថបទបាន ចក់

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm