កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា យោធាអ៊ីស្រាអែលបានឃាត់ខ្លួនជនជាតិប៉ាឡេស្ទីន ៦០នាក់ ដែលត្រូវបានសង្ស័យថា បានចូលរួមក្នុងសកម្មភាពភេរវកម្ម ក្នុងអំឡុងពេលវាយឆ្មក់ប្រឆាំងភេរវកម្ម នៅតំបន់វេសបែង (West Bank) ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ជាក់ថា៖« IDF បន្តធ្វើសកម្មភាព ដើម្បីទប់ស្កាត់អំពើភេរវកម្មនៅទូទាំងតំបន់ Judea និង Samaria នៃតំបនវេសបែង ដោយបន្ថែមថា មនុស្សដែលត្រូវបានស្វែងរកចាប់ខ្លួនជាង ៦០នាក់ ត្រូវបានឃាត់ខ្លួន និងអាវុធចំនួន ៦ដើម ត្រូវបានរឹបអូស ក្នុងរយៈពេលមួយ សប្តាហ៍កន្លងមកនេះ។
យោងតាម IDF បានឲ្យដឹងថា អ្នកដែលត្រូវបានឃាត់ខ្លួនជាច្រើន ត្រូវបានសង្ស័យថា មានទំនាក់ទំនងជាមួយអង្គការនៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសនិងជីហាដអ៊ីស្លាម៕
