នៅថ្ងៃអាទិត្យនេះ ការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសជប៉ុន បានបើក នៅការបោះឆ្នោតមួយដែលត្រូវបានគេរំពឹងថា នឹងធ្វើឲ្យលោកស្រីនាយករដ្ឋមន្រ្តី Sanae Takaichi សម្រេចបានជ័យជំនះដ៏គួរឲ្យភ្ញាក់ផ្អើល បើទោះបីជាមានព្រិលធ្លាក់ជាប់កំណត់ត្រានៅតាមតំបន់មួយចំនួននៅក្នុងប្រទេសមួយនេះ អាចធ្វើឲ្យអ្នកបោះឆ្នោតជាច្រើននៅផ្ទះក៏ដោយ ។

យោងតាមការស្ទង់មតិជាច្រើន បានឲ្យដឹងថា ក្រុមចម្រុះអភិរក្សនិយមរបស់លោកស្រី Takaichi ដែលជាមេដឹកនាំស្រីលើកដំបូងរបស់ជប៉ុននោះ អាចនឹងឈ្នះអាសនៈជាង ៣០០ ក្នុងចំណោមអសនៈ ៤៦៥ នៅក្នុងសភាជាន់ទាប ពោលគឺច្រើនជាងអាសនៈចំនួន ២៣៣ ដែលពួកគេត្រូវការពារ ។
លោកស្រី Takaichi វ័យ ៦៤ឆ្នាំ ដែលបានក្លាយជានាយករដ្មមន្រ្តីជប៉ុនកាលពីខែតុលា ឆ្នាំ ២០២៥ ក្រោយត្រូវបានជ្រើសរើសជាមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរីនិយមនោះ បានព្យាយាមស្វែងរកអាណត្តិពីអ្នកបោះឆ្នោត នៅការបោះឆ្នោតរដូវរងាដ៏កម្រមួយ ស្របពេលដែលលោកស្រីទទួលបានប្រជាប្រិយភាពខ្លាំង ។
លោកស្រី Takaichi បានសន្យាថា លោកស្រីនឹងលាលែងពីតំណែង បើសិនជាក្រុមចម្រុះរបស់លោកស្រី បាត់បង់សំឡេងភាគច្រើនរបស់ខ្លួន ៕
