ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងគីវ ប្រទេសអ៊ុយក្រែន បានបង្ហាញភាពមន្ទិលសង្ស័យរបស់ពួកគេចំពោះការរំពឹងដល់សន្តិភាព ស្របពេលដែលរុស្ស៊ីបន្តវាយប្រហារទ្រង់ទ្រាយធំលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន បើទោះបីជាកិច្ចប្រជុំផ្នែកការទូតកំពុងបន្តក៏ដោយ ។
អ្នកស្រី Nadiia Levchynkova គឺជានិវត្តជនវ័យ ៦២ឆ្នាំម្នាក់ និយាយថា អ្នកមិនអាចជឿជាក់ពួកគេបាននោះទេ ។ គាត់សង្ឃឹមថា សង្រ្គាមនឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ប៉ុន្តែពួកយើងមិនអាចទុកចិត្តការសន្យារបស់រុស្ស៊ីបានទេ ។

ប្រធានាធិបតីបអ៊ុយក្រែនលោក Volodymyr Zelenskiy និយាយថា ទីក្រុងមូស្គូ បានបើកការវាយប្រហារយានដ្រូនជាង ៤០០គ្រឿង និងមីស៊ីលប្រហែល ៤០គ្រាប់ កាលពីយប់កន្លងទៅ ដោយមានគោលដៅលើបណ្តាញថាមពល រោងចក្រអគ្គិសនី និងអនុស្ថានីយ ។ លោកបន្តថា រុស្ស៊ីអាចជ្រើសរើសការទូតពិតប្រាកដ ប៉ុន្តែនៅតែបន្តវាយប្រហារពួកយើង ។
ថ្លែងកាលពីថ្ងៃសៅរ៍ជាមួយក្រុមចរចាអ៊ុយក្រែន បន្ទាប់ពីជំនួបនៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម លោក Zelenskiy និយាយថា អ៊ុយក្រែនត្រូវការសន្តិសុខរឹងមាំ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង ហើយលោកជំរុញប្រទេសដៃគូ ឲ្យបន្តចូលរួមកិច្ចចរចាឲ្យបានសកម្ម ៕
