រដ្ឋមន្រ្តីការបរទេសអ៊ីរ៉ង់លោក Abbas Araqchiនិយាយថា កិច្ចប្រជុំនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិកដែលគណៈប្រតិភូនិមួយៗនិយាយដាច់ដោយឡែកពីគ្នាជាមួយក្រុមមេដឹកនាំមកពីអូម៉ង់ បានចាប់ផ្តើមវិជ្ជមាន ហើយនិងត្រូវបន្ត ។
លោក Abbasនិយាយថា លោកគិតថា វាគឺជាការចាប់ផ្តើមល្អ ហើយឥឡូវពួកយើងត្រូវវិលត្រឡប់ទៅកាន់រដ្ឋធានីរបស់ពួកយើងវិញ ដើម្បីពិភាក្សាសំនួរជាមួយថ្នាក់លើរបស់ពួកយើង ពន្យល់អ្វីដែលបានកើតឡើង អំឡុងកិច្ចចរចាទាំងអស់នេះ ហើយពួកយើងនឹងសម្រេចចិត្តសម្រាប់ជុំបន្ទាប់ ។

ពេលដែលកងទ័ពជើងទឹកដឹកនាំដោយនាវាផ្ទុកយន្តហោះបានចូលដែនទឹកតំបន់មជ្ឈិមបូព៌ានោះ អ៊ីរ៉ង់និយាយយ៉ាងទទួចថា កិច្ចប្រជុំនេះ ផ្តោតសំខាន់តែមួយគត់លើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន បើទោះបីជាសហរដ្ឋអាមេរិក ចង់ពិភាក្សាពីការគាំទ្ររបស់ទីក្រុងតេអេរ៉ង់ សម្រាប់ក្រុមជីវពលក្នុងតំបន់ និងកម្មវិធីមីស៊ីលបាលីស្ទិករបស់ពួកគេក៏ដោយ ។
កិច្ចប្រជុំនេះដែរ គឺជាជំនួបលើកដំបូងរវាងប្រទេសអរិទាំង ២ ចាប់តាំងពីសហរដ្ឋអាមេរិកចូលរួមសង្រ្គាមរបស់អ៊ីស្រាអែលជាមួយអ៊ីរ៉ង់ កាលពីខែមិថុនា ឆ្នាំមុន ជាមួយនឹងការវាយប្រហារលើទីតាំងនុយក្លេអ៊ែររបស់ពួកគេ ។
វាបានកើតមានរយៈពេល ១ខែប៉ុណ្ណោះ ក្រោយអាជ្ញាធរអ៊ីរ៉ង់ ចាត់វិធានការបង្រ្កាបយ៉ាងឃោឃៅលើបាតុកម្ម ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ៕
