លោក Zelenskyy៖ សហរដ្ឋអាមេរិក ជំរុញឱ្យរុស្ស៊ី និងអ៊ុយក្រែន បញ្ចប់សង្គ្រាមនៅត្រឹមរដូវក្តៅឆ្នាំនេះ

2026/02/08 11:26:18 pm        79

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងថា សហរដ្ឋអាមេរិក ចង់ឱ្យទីក្រុងមូស្គូ និងទីក្រុងគីវ ស្វែងរកដំណោះស្រាយមួយ អំពីវិធីសាស្រ្តបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន ឱ្យបានមុនរដូវក្តៅខាងមុខនេះ ពោលគឺអំឡុងខែមិថុនា។

ក្នុងសុន្ទរកថាមួយ ចេញផ្សាយដោយការិយាល័យរបស់លោកកាលពីថ្ងៃសៅរ៍ (៧ កុម្ភៈ) បន្ទាប់ពីអ៊ុយក្រែន និងរុស្ស៊ីបានធ្វើកិច្ចចរចាពីរថ្ងៃដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក នៅទីក្រុងអាប៊ូដាប៊ីក្នុងសប្តាហ៍នេះ លោក Zelenskiy បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យមានកិច្ចចរចានៅទីក្រុងម៉ៃអាមី ក្នុងពេល ១សប្តាហ៍បន្ទាប់ ហើយទីក្រុងគីវ បានយល់ព្រមរួចរាល់ហើយលើរឿងនោះ។

លោក Zelenskyy បាននិយាយថា «អាមេរិក កំពុងស្នើឱ្យភាគីនានាបញ្ចប់សង្គ្រាមមុនពេលចាប់ផ្តើមរដូវក្តៅនេះ ហើយទំនងជានឹងដាក់សម្ពាធលើភាគីនានាឱ្យប្រកាន់ខ្ជាប់នូវកាលវិភាគនេះ»។ លោកបន្តថា «ការបោះឆ្នោតសភាអាមេរិកពាក់កណ្តាលអាណត្តិ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ពិតជាសំខាន់សម្រាប់រដ្ឋបាលអាមេរិក ហើយពួកគេចង់ធ្វើគ្រប់យ៉ាងឱ្យរួចរាល់នៅខែមិថុនា»។ មេដឹកនាំអ៊ុយក្រែនរូបនេះក៏បង្ហើបថា សហរដ្ឋអាមេរិក បានស្នើផែនការតាមលំដាប់លំដោយមួយ ប៉ុន្តែលោកមិនបានលម្អិតនោះទេ។

កិច្ចចរចាសប្តាហ៍នេះនៅទីក្រុងអាប៊ូដាប៊ី បានបញ្ចប់ដោយគ្មានការទម្លាយភាពទាល់ច្រកធំដុំណាមួយឡើយ ប៉ុន្តែរុស្ស៊ី និងអ៊ុយក្រែន បានយល់ព្រមដោះដូរឈ្លើយសឹកឱ្យគ្នា ១៥៧នាក់ម្ខាងៗ។ លោក Zelenskyy បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានស្នើឱ្យទីក្រុងគីវ និងទីក្រុងមូស្គូ យល់ព្រមលើបទឈប់បាញ់ថ្មីមួយ ដែលគ្របដណ្តប់លើការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពល ជាជំហានមួយដើម្បីបន្ថយភាពតានតឹងក្នុងអំឡុងពេលចរចា។

លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយកាលពីសប្តាហ៍មុនថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin បានយល់ព្រមលើបទឈប់បាញ់រយៈពេល ១សប្តាហ៍។ រុស្ស៊ី បានផ្អាកការវាយប្រហារលើវិស័យថាមពលរបស់អ៊ុយក្រែន រយៈពេលពីរបីថ្ងៃប៉ុណ្ណោះ ហើយបានវាយប្រហារយ៉ាងខ្លាំងម្តងទៀតនៅថ្ងៃទី៣ ខែកុម្ភៈ កន្លងទៅ៕

អត្ថបទដែលទាក់ទង

សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1
អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm