អ៊ីស្រាអែល គ្រោងពង្រីកការគ្រប់គ្រងលើតំបន់វេសបែង ដែលបង្កភាពងាយស្រួលផ្នែកដីធ្លីដល់អ្នកតាំងលំនៅ

2026/02/09 10:28:42 am        109

សេចក្ដីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីសន្តិសុខរបស់អ៊ីស្រាអែល បានអនុម័តវិធានការមួយចំនួននៅថ្ងៃអាទិត្យ (៨ កុម្ភៈ) ដែលនឹងបង្កលក្ខណៈកាន់តែងាយស្រួលសម្រាប់អ្នកតាំងលំនៅ នៅក្នុងតំបន់កាន់កាប់ West Bank ក្នុងការទិញយកដីធ្លី ខណៈដែលផ្តល់អំណាចអនុវត្តបន្ថែមទៀតដល់អាជ្ញាធរអ៊ីស្រាអែល ទៅលើប្រជាជនប៉ាឡេស្ទីន។

តំបន់ West Bank គឺជាតំបន់មួយក្នុងចំណោមទឹកដីដែលប៉ាឡេស្ទីនប្រឹងប្រែងក្សាទុកសម្រាប់បង្កើតរដ្ឋឯករាជ្យមួយនាពេលអនាគត។ ភាគច្រើននៃតំបន់នេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់យោធាអ៊ីស្រាអែល ជាមួយនឹងការគ្រប់គ្រងរបស់ប៉ាឡេស្ទីនផ្ទាល់មានកំហិតខ្លាំងណាស់ នៅក្នុងតំបន់មួយចំនួនដែលគ្រប់គ្រងដោយអាជ្ញាធរប៉ាឡេស្ទីន (PA)។

ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich និងរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Israel Katz គេហទំព័រព័ត៌មានអ៊ីស្រាអែល Ynet និង Haaretz បាននិយាយថា វិធានការទាំងនេះរួមមានការលុបចោលបទប្បញ្ញត្តិអាយុកាលរាប់ទសវត្សរ៍ ដែលរារាំងពលរដ្ឋឯកជនជនជាតិជ្វីហ្វ មិនឱ្យទិញដីធ្លីនៅក្នុងតំបន់ West Bank។

សេចក្ដីរាយការណ៍បន្តថា វិធានការទាំងនេះក៏រួមមានការអនុញ្ញាតឱ្យអាជ្ញាធរអ៊ីស្រាអែល គ្រប់គ្រងទីតាំងសាសនាមួយចំនួន និងពង្រីកការត្រួតពិនិត្យ និងការដាក់កម្លាំងអនុវត្តច្បាប់ នៅតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរប៉ាឡេស្ទីន ក្នុងករណីមួយចំនួន។ ប្រធានអាជ្ញាធរប៉ាឡេស្ទីន លោក Mahmoud Abbas បាននិយាយថា វិធានការថ្មីទាំងនេះគឺមានគ្រោះថ្នាក់ ខុសច្បាប់ និងស្មើនឹងការដាក់បញ្ចូលទឹកដីជាឧបសម្ព័ន្ធដ៏ជាក់ស្តែង៕

អត្ថបទដែលទាក់ទង

គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm        1
អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm        1
សហភាពអាហ្វ្រិក គាំទ្រការជំរុញសន្តិភាពចិន-ប៉ាគីស្ថាន ជុំវិញបញ្ហាមជ្ឈិមបូព៌ា និងជំរុញឲ្យបន្ថយភាពតានតឹង
2026/04/03 08:29:44 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាតវ៉ាជាផ្លូវការចំពោះសកម្មភាពខុសច្បាប់របស់ថៃចូលកាន់កាប់នៅតំបន់ភូមិជោគជ័យ, ច្រកទ្វារអន្តរជាតិអូរស្មាច់ និងស្រុកអន្លង់វែង

2026/04/03 10:05:36 pm
​ឯកឧត្តម ហួត ហាក់ ជួបពិភាក្សាការងារលើវិស័យទេសចរណ៍ ការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិនៅកម្ពុជា ជាមួយអ្នកស្រី Angelina Jolie
2026/04/03 09:48:21 pm
​ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជួបសំណេះសំណាលកងកម្លាំងខេត្តកំពង់ស្ពឺសម្រាប់ឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ
2026/04/03 09:36:23 pm
​គំនិតផ្តួចផ្តើមរបស់វិចិត្រករ បានគាំទ្រក្មេងៗជម្លៀសខ្លួននៅលីបង់ឲ្យគូរគំនូរតាមអារម្មណ៍របស់ខ្លួន
2026/04/03 08:42:21 pm
​អ៊ីរ៉ង់អះអាងពីការបាញ់ទម្លាក់យន្តហោះចម្បាំង F-35 ទី២ របស់អាមេរិក ក្នុងរយៈពេល ២សប្តាហ៍
2026/04/03 08:35:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/03 03:03:33 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:23:48 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/01 10:46:01 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/01 02:13:31 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am