លោក Antonio Jose Seguro មកពីគណបក្សសង្គមនិយមឆ្វេងនិយមកណ្តាល ទទួលបានជ័យជម្នះលើសលប់និងអាណត្តិប្រាំឆ្នាំ ជាប្រធានាធិបតីព័រទុយហ្គាល់ក្នុងការបោះឆ្នោតជុំទីពីរ ដោយបានទទួលជ័យជម្នះលើគូប្រជែងស្តាំនិយម លោក Andre Ventura។

ដោយសន្លឹកឆ្នោត៩៥ភាគរយត្រូវបានរាប់ លោក Seguro អាយុ៦៣ឆ្នាំទទួលបាន៦៦ភាគរយ។ លោក Ventura បានតាមពីក្រោយទទួលបាន៣៤ភាគរយ។ ស្ថានីយ៍បោះឆ្នោតពីរកន្លែង បានដាក់លោក Seguro ក្នុងចន្លោះ ៦៧-៧៣ ភាគរយ ហើយលោក Ventura ក្នុងចន្លោះ ២៧-៣៣ភាគរយ។

ព្យុះជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ពុំបានរារាំងអ្នកបោះឆ្នោតនោះទេ ដោយចំនួនអ្នកចេញទៅបោះឆ្នោតមានកម្រិតប្រហាក់ប្រហែលទៅនឹងការបោះឆ្នោតជុំទីមួយកាលពីថ្ងៃទី១៨ ខែមករា ទោះបីជាក្រុមប្រឹក្សាក្រុងចំនួនបីនៅភាគខាងត្បូង និងនៅភាគកណ្តាលប្រទេសព័រទុយហ្គាល់ ត្រូវពន្យារពេលការបោះឆ្នោតមួយសប្តាហ៍ដោយសារតែទឹកជំនន់ក៏ដោយ។
ការពន្យារពេលនេះ បានធ្វើឲ្យប៉ះពាល់ដល់អ្នកបោះឆ្នោតដែលបានចុះឈ្មោះប្រហែល ៣៧.០០០នាក់ ឬប្រហែល០,៣ ភាគរយនៃចំនួនសរុប ហើយមិនទំនងជាធ្វើឲ្យប៉ះពាល់ដល់លទ្ធផលទាំងមូលនោះទេ។