មេដឹកនាំកម្ពុជា វៀតណាម និងឡាវ ឯកភាពគ្នាប្រយុទ្ធប្រឆាំង ទប់​ស្កាត់​បទ​ល្មើស​ឆបោក​តាម​អនឡាញ

2026/02/09 06:43:57 pm        325

ថ្នាក់ដឹកនាំគណបក្សកាន់អំណាច កម្ពុជា វៀតណាម និងឡាវ បានឯកភាពគ្នាថា បញ្ហា​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធបច្ចេកវិទ្យា (ONLINE SCAMS) មិនមែនជាបញ្ហា​រប​ស់​ប្រទេស​ណា​មួយ​ដាច់​ដោយ​ឡែក​ទេ​ហើយ​ប្រទេស​ណា​មួយ​ក៏​មិន​អាច​យក​លេស​បញ្ហា​នេះ​ធ្វើ​ជា​ដើម​ចម​ទៅ​ឈ្លាន​ពាន​បូរណ​ភាព​ទឹកដី និងអធិបតេយ្យភាពរបស់ប្រទេសមួយទៀតដែរ។ នេះបើតាម ឯកឧត្តម ជា ធីរិទ្ធ អ្នក​នាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែង​សន្និសីទ​សារព័ត៌​មាន​ស្ដីពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​កំពូល​ត្រី​ភាគី​រវាងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា វៀតណាម និងឡាវ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ​២០២៦​។

ឯកឧត្តម ជា ធីរិទ្ធ បានថ្លែងថា នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើងកាលពីថ្ងៃទី៦ ដល់ថ្ងៃទី៧ ខែ​កុម្ភៈ ​ក្រៅពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយហើយនោះ ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏​បាន​ឯកភាព​គ្នា​ក្នុងការផ្លាស់ប្ដូរព័ត៌មានទៅវិញទៅមក និងបង្ហាញការតាំងចិត្តរួមគ្នា ក្នុង​ការ​បោស​សម្អាត​បទ​ល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam), គ្រឿងញៀន និងការ​ជួញ​ដូរ​មនុស្ស​ផង​ដែរ។

ឯកឧត្តមបានបញ្ជាក់ថា ថ្នាក់ដឹកនាំប្រទេសទាំងបី ក៏បានឯកភាព​រួម​គ្នា​យ៉ាង​ខ្លាំង​ប្រឆាំង​នូវ​ឧក្រិដ្ឋ​កម្ម​ឆ្លង​ដែន និងបានចាត់ទុកថា ឧក្រិដ្ឋកម្មឆ្លងដែន គឺជាប្រព័ន្ធ​ដែល​ទាំ​ងអស់​គ្នា​ត្រូវ​ប្រើ​យន្ដ​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ កម្ទេចចោលបណ្ដាញនេះដើម្បីកុំឲ្យមានការចោទប្រកាន់គ្នាដោយអយុត្តិធម៌។ ជា​ពិសេស​បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ គ្រឿងញៀន និងការជួញដូរមនុស្ស។

ឯកឧត្តម​បាន​ឱ្យដឹងទៀតថា ក្នុងជំនួបនេះថ្នាក់ដឹកនាំកំពូល នៃគណបក្សទាំង​បី​បាន​ជូន​ព័ត៌​មាន​គ្នា​ទៅ​វិញ​ទៅមកអំពីសភាពការណ៍ជាតិ តំបន់ និងអន្ដរជាតិ ព្រមទាំងចែក​រំលែក​អំពី​បទ​ពិសោធន៍ ​និងសភាពការណ៍លេចធ្លោនៃគណបក្ស និងប្រទេសនីមួយៗ ទំនាក់ទំនងទ្វេភាគី និង​ទំនាក់ទំនងត្រីភាគី និងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ ព្រម​ទាំង​ដាក់​ចេញ​គោល​ការណ៍ និងទិសដៅ សម្រាប់កិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ ក្នុងពេលខាងមុខ។

ភាគី​ទាំងបី បានកោតសរសើរ និងវាយតម្លៃខ្ពស់អំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមក ហើយ​បានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ ក្នុងការប្តេជ្ញាបន្តពង្រឹង និងពង្រីក​កិច្ច​សហ​ប្រតិបត្តិ​ការ​គ្នា​ទៅ​វិញទៅមក ដើម្បីឲ្យប្រទេសទាំងបី សម្រេចគោល​ដៅ​ក្លាយ​ជា​ប្រទេស​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ កងកម្លាំងចម្រុះនៃរាជរដ្ឋាភិបាលកម្ពុជា កំពុង​សហការ​ជា​មួយ​ប្រទេស​ និងដៃគូរ​ពាក់​ព័ន្ធ​កំពុង​ធ្វើ​ការ​ងារ​យ៉ាង​សកម្ម​លើកា​រ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យានេះ ខណៈរហូតមកទល់ពេលនេះ កម្ពុជាបានរកឃើញ និងចាប់​បញ្ជូ​ន​ជន​បរទេស​ដែល​ពាក់ព័ន្ធនឹងបទល្មើសនេះរាប់ពាន់នាក់ទៅកាន់ប្រទេសដើមវិញ និងមួយចំនួន​ផ្ដន្ទា​ទោស​ទៅ​តាម​ច្បាប់ផងដែរ។

សកមុ្មភាពប្រយុទ្ធប្រឆាំងនឹងបញ្ហាបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺជាការអនុវត្តតាម​វិធាន​ការ​ច្បាប់យ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្រោយមការដឹកនាំដោយផ្ទាល់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងបោសសម្អាត និងលុប​បំបាត់​ឧក្រិដ្ឋ​កម្ម​តាមប្រព័ន្ធបច្ចេកវិទ្យា ធានាការពារសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងក្នុងតំបន់ និង​សកល​លោក​ ដោយគ្មានការលើកលែងនោះឡើយចំពោះមេខ្លោងដែលនៅពីក្រោយ ក៏ដូចជាការ​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​ដែ​ល​ត្រូវ​មេខ្លោង​បោក​បញ្ឆោ​ត​ឱ្យ​មក​ធ្វើ​ការ​ក្នុង​សកម្ម​ភាព​ឆបោក​តាម​ប្រព័​ន្ធ​បច្ចេក​វិទ្យា ហើយមានសេរីភាព និងអាចវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm