ក្រុមហ៊ុនប្រេងឥណ្ឌា កំពុងផ្អាកទិញប្រេងរបស់រុស្ស៊ី ដើម្បីជំរុញកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក

2026/02/09 07:37:25 pm        83

ប្រភពពីឧស្សាហកម្មចម្រាញ់ប្រេង និងពាណិជ្ជកម្មឥណ្ឌា បានប្រាប់សារព័ត៌មានរ៉យទ័រថា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា កំពុងតែជៀសវាងពីការទិញប្រេងរបស់រុស្ស៊ី សម្រាប់ការដឹកជញ្ជូនក្នុងខែមេសា ខាងមុខនេះ ហើយត្រូវបានគេរំពឹងថា នឹងនៅតែបន្តជៀសចេញឆ្ងាយពីការជួញដូរបែបនេះក្នុងរយៈពេលកាន់តែយូរ ដើម្បីអាចជួយទីក្រុងញូវដែលី ឱ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។

អាមេរិក និងឥណ្ឌា បានខិតជិតកិច្ចព្រមព្រៀងពាណិជ្ជកម្មផ្លូវការមួយកាលពីថ្ងៃសុក្រសប្ដាហ៍មុន ដោយភាគីទាំងពីរបានប្រកាសក្របខណ្ឌសម្រាប់កិច្ចព្រមព្រៀងដែលពួកគេសង្ឃឹមថា នឹងសម្រេចចុងក្រោយនៅខែមីនា ខាងមុខ ដែលនឹងបន្ថយពន្ធ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ។

ប្រភពជួញដូរក្នុងក្រុមហ៊ុនចម្រាញ់ប្រេង បាននិយាយថា ក្រុមហ៊ុនប្រេងឥណ្ឌា Indian Oil ក្រុមហ៊ុនប្រេង Bharat Petroleum និងក្រុមហ៊ុន Reliance Industries មិនទទួលយកសំណើផ្តល់ជូនពីពាណិជ្ជករ សម្រាប់ការផ្ទុកប្រេងរុស្ស៊ី នៅខែមីនា និងមេសា នោះទេ។ ទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនចម្រាញ់ប្រេងទាំងនេះ បានកំណត់ពេលដឹកជញ្ជូនប្រេងរុស្ស៊ីមួយចំនួនរួចទៅហើយ ក្នុងខែមីនា ហើយក្រុមហ៊ុនចម្រាញ់ប្រេងភាគច្រើនផ្សេងទៀត បានឈប់ទិញប្រេងឆៅរបស់រុស្ស៊ី។

ទោះបីជាសេចក្តីថ្លែងការណ៍របស់អាមេរិក-ឥណ្ឌា ស្តីពីក្របខ័ណ្ឌពាណិជ្ជកម្ម មិនបាននិយាយពីប្រេងរុស្ស៊ីក៏ដោយ ក៏ប៉ុន្តែលោកប្រធានាធិបតីអាមេរិក Donald Trump បានលុបចោលពន្ធបន្ថែម ២៥% របស់លោកលើទំនិញឥណ្ឌា ដែលត្រូវបានដាក់ដោយសារការទិញប្រេងរុស្ស៊ី ពីព្រោះលោកបាននិយាយថា ទីក្រុងញូវដែលីបាន «ប្តេជ្ញាបញ្ឈប់ដោយផ្ទាល់ ឬដោយប្រយោល» លើការនាំចូលប្រេងរបស់រុស្ស៊ី។

យ៉ាងណាក៏ដោយ ទីក្រុងញូវដែលី មិនបានប្រកាសពីផែនការបញ្ឈប់ការនាំចូលប្រេងរបស់រុស្ស៊ី ជាផ្លូវការនៅឡើយទេ។ ឥណ្ឌាបានក្លាយជាអ្នកទិញចម្បង នូវប្រេងឆៅតាមសមុទ្រដែលមានតម្លៃថោករបស់រុស្ស៊ី បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែនក្នុងឆ្នាំ២០២២៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        158
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        197
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        177

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm