កម្ពុជាបន្តការតវ៉ាប្រឆាំងនឹងការរំលោភបំពានរបស់ថៃមកលើដែនអធិបតេយ្យភាព ខណៈ​សហគមន៍​អន្តរជាតិ​ជំរុញឱ្យថៃងាកមកដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាដោយសន្តិវិធី

2026/02/09 07:39:17 pm        320

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលកម្ពុជា តវ៉ា ប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​រំលោភ​បំពា​នរបស់​ថៃ​ដែល​បន្ត​សកម្មភាព​ឈ្លាន​បាន​មក​លើ​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា ខណៈ​សហគមន៍​អន្តរជាតិ​ក៏​កំពុង​ជំរុ​ញ​ឱ្យ​ថៃ​ងាក​មក​ដោះ​ស្រាយ​បញ្ហា​បញ្ហា​ព្រំដែន​ជា​មួយ​កម្ពុជា​ដោយសន្តិវិធីដែរ។

ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងតាមរយៈ​សន្និសីទ​សារ​ព័ត៌មាន​នៅ​ថ្ងៃ​ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦នេះថា ជាក់ស្ដែង តាមរយៈក្រសួងការបរទេស និង​សហប្រតិបត្តិ​ការ​អន្តរជាតិ កម្ពុជាបានសម្តែងការតវ៉ាជាផ្លូវការនិងយ៉ាងខ្លាំងក្លាជាថ្មីម្តងទៀត កាលពីថ្ងៃទី៨ ខែ​កុម្ភៈ ឆ្នាំ២០២៦ ប្រឆាំងនឹងសកម្មភាពខុសច្បាប់របស់កងកម្លាំងប្រដាប់អាវុធថៃ ដោយបាន​ជំទាស់​យ៉ាង​ដាច់អហង្ការចំពោះការរាំងផ្លូវ តាមរយៈការដាក់របាំងកុងតឺន័រ និងការសាង​សង់​ផ្លូវ​ចូល​ទៅ​តំបន់មួយចំនួនក្នុងខេត្តឧត្តរមានជ័យ និងពោធិ៍សាត់។

លិខិតតវ៉ានោះបានបញ្ជាក់ថា ទីតាំងដែល​ថៃ​បាន​ដាក់​ទូរ​កុងតឺន័រ​ទាំង​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​កម្ពុជា​ទាំងស្រុងដូចដែលបានកំណត់ក្នុងអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា​ឆ្នាំ​១៩០៧​។ ចំណែកឯការសាងសង់របាំង និងផ្លូវនៅក្នុងទឹកដីកម្ពុជា ដែលកាន់កាប់​ដោយ​កង​កម្លាំង​ថៃ​តាមមធ្យោបាយយោធាក្នុងអំឡុងពេលនៃការវាយលុករបស់ពួកគេពីថ្ងៃទី៧ ដល់ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ ២០២៥ គឺផ្ទុយស្រឡះទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលបាន​ព្រម​ព្រៀង​គ្នា​ក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣​របស់​គណៈកម្មាធិការ​ព្រំដែន​ទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥។

សកម្មភាពទាំងនេះបានរារាំងបន្ថែមទៀតដល់ការវិលត្រឡប់ដោយសុវត្ថិភាព និងថ្លៃថ្នូររបស់​ពលរដ្ឋ​ភៀស​សឹកកម្ពុជាទៅកាន់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ពួកគេ ហើយវាជាការ​ប៉ុន​ប៉ង​ដោយ​ចេតនា ក្នុងការកំណត់ឡើងវិញនូវបរិយាកាសសន្តិសុខ និងបង្កើតស្ថានភាពថ្មីនៅលើ ទីតាំង​ជាក់​ស្តែង នៅក្នុងតំបន់ដែលស្ថិតក្រោមការកាន់កាប់ដោយខុសច្បាប់របស់ប្រទេសថៃ ដែល​ជាការរំលោភលើគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញ​អាស៊ាន​។

ចំណែក ក្រសួងវប្បធម៌និងវិចិត្រលិល្បៈកម្ពុជាកាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ដែរក៏​បាន​ប្រកាស​បដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ថៃដែលថា ប្រាសាទ​តាក្របី និងតំបន់ប្រសាទតាមាន់ស្ថិតក្នុងដែនអធិបតេយ្យរបស់ថៃ។ ក្រសួងវប្បធម៌​និង​វិចិត្ត​សិល្បៈ​កម្ពុជាបញ្ជាក់ថា ទីតាំង​ប្រវត្តិ​សាស្ត្រ​ទាំង​នេះ​ស្ថិត​ក្នុង​ដែន​អធិប​តេយ្យ​កម្ពុជា​ទាំង​ស្រុង​ដូច​មាន​កំណត់ច្បាស់ក្នុងអនុសញ្ញានិងសន្ធិសញ្ញាបារាំង-សៀម ឆ្នាំ ១៩០៤ និង ១៩០៧ ដែល​មាន​ផែន​ទី​ឧបសម្ព័ន្ធភ្ជាប់ជាមួយ ហើយក៏ដូច​គ្នា​ជា​មួយ​នឹង​មូល​ដ្ឋាន​ផ្លូវ​ច្បាប់​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ(ICJ)បានប្រើកាលពីឆ្នាំ១៩៦២ ដើម្បីកាត់ក្តីសំណុំ​រឿង​ប្រាសាទ​ព្រះវិហារ​ដែរ​។

ដូច្នេះ ការទាមទា​រដោយ​ប្រើផែនទីឯកតោភាគីដែលច្បាប់អន្តរជាតិមិនទទួលស្គាល់​គ្មានតម្លៃ​ផ្លូវ​ច្បាប់​ដែលអាចមកលុបលើសន្ធិសញ្ញាទ្វេភាគីបានឡើយ។ រីឯការងារ​ជួស​ជុលណាមួ​យ​ដែល​គ្មាន​ការ​យល់​ព្រម​ពីប្រទេសកម្ពុជាគឺជាការរំលោភលើ MOU ឆ្នាំ 2000 ក៏ដូចជាការមើល​ស្រាល​ដល់​ស្មារតី​សហប្របត្តិការអាស៊ាន។ ចំណែកឯការ​ដណ្តើម​កាន់​កាប់​ទីតាំង​វប្បធម៌​ប្រវត្តិសាស្ត្រ​ដោយ​កម្លាំង​យោធា​ត្រូវបានហាមឃាត់ដោយធម្មនុញ្ញអង្គការសហប្រជាជាតិ និងអនុសញ្ញា​ទីក្រុងឡាអេ ឆ្នាំ១៩៥៤ ស្តីពីការការពារសម្បត្តិវប្បធម៌នៅក្នុងព្រឹត្តិការណ៍ជម្លោះប្រដាប់អាវុធ។

អ្នកនាំ​ពាក្យរាជរដ្ឋាភិបាលបញ្ជាក់ជាថ្មីថា ក្រៅពីអនុសញ្ញា សន្ធិសញ្ញា និងឯកសារ ផែនទី ដ៏​មាន​តម្លៃ​និងត្រូវបានទទួលស្គាល់ជាអន្តរជាតិដែលជាមរតកបន្សល់ពីសម័យអាណាព្យាបាល កម្ពុជា​និង​ថៃ​ក៏មានកិច្ចព្រមព្រៀងទ្វេភាគីជាច្រើនទៀតដើម្បីដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី និង​ដោយ​ផ្អែកលើច្បាប់អន្តរជាតិ ក្នុងនោះសេចក្តីប្រកាសរួមថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ គឺជាកិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​មួយ​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាពគ្នាប្រគល់តួនាទីឱ្យ​គណៈកម្មការ​ចម្រុះ​ខ័ណ្ឌ​សីមា​ព្រំដែន(JBC) ដើម្បីបន្តការងារ​របស់​ខ្លួន​ដើម្បី​វាស់​វែង​ខ្សែ​ព្រំដែន​អន្តរជាតិ​រវាង​កម្ពុជា​និង​ថៃ។​

អ្នកនាំពាក្យបានបន្តថា សហគមន៍តំបន់ និងអន្តរជាតិសុទ្ធតែសម្តែងការគាំទ្រពេញ​ទំហឹង​ចំពោះ​បទ​ឈប់​បាញ់ និងជំរុញឱ្យកម្ពុជានិងថៃដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយ​ផ្អែក​លើ​មូល​ដ្ឋាន​​កិច្ច​ព្រមព្រៀងទ្វេភាគីដែលមានស្រាប់និងដោយអនុលោមតាមច្បាប់អន្តរជាតិ ដោយ​ចៀស​វាង​ការប្រើកម្លាំង ពោលគឺសហគមន៍អន្តរជាតិកំពុងការពារច្បាប់អន្តរជាតិ ក្នុងនោះ​ក៏​មាន​ព្រំដែ​ន​អន្តរជាតិរវាងកម្ពុជានិងថៃផងដែរ។ ដូច្នេះ កម្ពុជាអំពាវនា​វឱ្យភាគី​ថៃ​បញ្ឈប់​រាល់​សកម្ម​ភាព​រំលោភ​បំពានមកលើដែនអធិបតេយ្យភាពកម្ពុជា​ជា​បន្ទាន់​ហើយ​ងាក​ម​ក​ដោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធីតាមកិច្ចព្រមព្រៀងដែលមានស្រាប់ស្របតាមគោលបំណងរបស់សហគមន៍តំបន់ និង​អន្តរជាតិដែលចង់បាន។

បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល កម្ពុជាប្តូរផ្តាច់ការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃដែល​បន្ស​ល់​ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម, គោរពគោលការណ៍ច្បាប់អន្តរជាតិ គោល​ការណ៍ខ្សែព្រំដែនមិនកែប្រែ(Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ផែន​ទី និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិន-សៀម ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារ​ពាក់ព័ន្ធ​នានា​ដែល​ភាគី​ទាំង​ពីរ​បាន​ឯក​ភាព​គ្នា​នា​ពេល​កន្លងមក។ កម្ពុជាមិ​ន​ទទួល​ស្គាល់​នូវ​ការ​កែ​ប្រែ​ខ្សែព្រំ​ដែន​ណាមួ​យ​ដែល​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់​កម្លាំង​នោះឡើយ​៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm