អភិបាល​ខេត្តកំពង់ស្ពឺ ណែនាំឱ្យអាជ្ញាធររៀបចំទីតាំងអភិរក្សជីវចម្រុះ និង​ព្រមាន​ចាត់​វិធានការ​អ្នក​ប្រើ​ឧបករណ៍​ល្មើសបំផ្លាញ

2026/02/09 08:34:38 pm        204

កំពង់ស្ពឺ៖ ​ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បាន​ណែនាំ​ទៅ​ដល់​អាជ្ញាធរ​ក្រុង​-ស្រុកទាំង៩ ឱ្យរៀបចំទីតាំងអភិរក្សជីវចម្រុះ ឱ្យបានយ៉ាងតិចមួយកន្លែង ដើម្បី​បង្កើន​ធន​ធាន​ជលផល សម្រាប់កូនចៅជំនាន់ក្រោយ តែត្រូវចាត់វិធានការឱ្យបានតឹងរឹងបំផុត ចំពោះ​ជនទាំងឡាយណា ដែលប្រើប្រាស់ឧបករណ៍ល្មើសគ្រប់ប្រភេទបំផ្លាញជីវចម្រុះ។

ក្នុង​កិច្ចប្រជុំសាមញ្ញលើកទី២១ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា ខេត្តកំពង់ស្ពឺគឺជាខេត្តមួយ ដែលសំបូរ​ទៅ​ដោយ​អាង​ទឹក​ធំ​ៗ​ ប៉ុន្តែមិនសម្បូរនូវធនធានជលផលនោះទេ និយាយជារួម គឺជីវចម្រុះ ដែលទាំងនេះ គឺ​បណ្តាល​មក​ពីការគ្រប់គ្រង របស់មន្រីជំនាញ សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានមានភាពធូររលុង មិន​អើ​ពើ ឬក៏ចាត់វិធានការក្តៅ ចំពោះជនល្មើស ដែលតែង​ប្រើ​ប្រាស់​ឧបករណ៍​ហាម​ឃាត់​គ្រប់​ប្រភេទ ពិសេសគឺឧបករណ៍ឆក់។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានបន្ថែមថា ដោយកត្តាអំណោយផល ដែល​ខេត្ត​នេះ​សំបូរ​ទៅ​ដោយ​អាង​ស្តុកទឹ​កធំៗ ដែលអាចជាជម្រកជីវចម្រុះ អាចរស់នៅបាន ដូច្នេះអាជ្ញាធរក្រុងស្រុក ត្រូវ​តែ​រៀប​ចំ​ទីតាំងភូមិសាស្ត្រអាងណាមួយ ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីព្រលែងពួជត្រីចម្រុះ ចូល​ទៅ​ក្នុងអាងនោះ ដើម្បីពង្រីកពូជធ្វើឲ្យធនធានជលផលមានការកើនឡើងវិញ ជាងនេះ គឺផ្តល់​ផល​ប្រយោជន៍​យ៉ាងច្រើនដល់ប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ នៅ​មូល​ដ្ឋាន​តាមរយៈការរកចំណូលពីការនេសាទតាមបែបប្រពៃណី និងទេសចរណ៍ធម្មជាតិ។

ជាមួយនេះ ឯកឧត្តមអភិបាលខេត្តកំពង់ស្ពឺ បានគូសបញ្ជាក់ថា ដើម្បីការពារ អភិរក្ស​ជីវៈ​ចម្រុះ​ជល​ផល ក្រោយការរៀបចំ និងព្រលែងពូជត្រីចូលទៅក្នុងអាងរួចរាល់ អាជ្ញាធរត្រូវប​ង្កើត​ជា​សហគមន៍ និងកន្លែងអភិរក្ស ដោយសហការជាមួយកម្លាំងពាក់ព័ន្ធ ក្នុងការយាមល្បាត ហើយ​ត្រូវ​ដាក់​វិធានការឱ្យបានតឹងរឹងបំផុត ចំពោះអ្នកដែលប្រើប្រាស់ឧបករណ៍ឆក់ នៅពេល​ដែល​ចាប់​ខ្លួន​បាន​ធ្វើយ៉ាងណាឱ្យជនល្មើសមានការរៀងចាល និងរក្សាបាននូវនិរន្តរភាពធនធានជលផល សម្រាប់​កូន​ចៅជំនាន់ក្រោយ៕ អត្ថបទ៖ បាន សុខរិទ្ធិ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        239
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm