WHO៖ មនុស្សជាង ៣០នាក់ បានស្លាប់ នៅក្នុងការវាយប្រហារមណ្ឌលសុខភាពចំនួន ៣ នៅស៊ូដង់

2026/02/09 09:11:32 pm        71

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃអាទិត្យថា តំបន់ Kordofan ខាងត្បូងរបស់ប្រទេសស៊ូដង់ បានឃើញការវាយប្រហារលើមណ្ឌលសុខភាពចំនួនបី ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ដែលបានបណ្តាលឲ្យមនុស្សជាង ៣០នាក់ស្លាប់។ 

លោក Tedros Adhanom Ghebreyesus ប្រធានអង្គការសុខភាពពិភពលោក បានព្រមាននៅលើប្រព័ន្ធផ្សព្វផ្សាយ X ថា៖«ប្រព័ន្ធសុខាភិបាលរបស់ប្រទេសស៊ូដង់ ត្រូវបានវាយប្រហារម្តងទៀត»។

កងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានធ្វើសង្គ្រាម ចាប់តាំងពីខែមេសា ឆ្នាំ ២០២៣ ដោយជម្លោះនេះបានបណ្តាលឲ្យមនុស្សរាប់ម៉ឺននាក់ស្លាប់ រាប់លាននាក់ទៀតផ្លាស់ទីលំនៅ និងបង្កឲ្យមានវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយនៅក្នុងពិភពលោក។

នៅក្នុងតំបន់Kordofanភាគកណ្តាលនៃប្រទេសស៊ូដង់ ជាកន្លែងដែលការប្រយុទ្ធគ្នា កំពុងរាលដាល

លោក Tedros បាននិយាយថា ប្រព័ន្ធសុខាភិបាល បានរងការវាយប្រហារយ៉ាងច្រើនរាប់មិនអស់។

លោកបានបញ្ជាក់ថា៖«ក្នុងមួយសប្តាហ៍កន្លងមកនេះ មណ្ឌលសុខភាពចំនួនបី ត្រូវបានវាយប្រហារ នៅ ក្នុងតំបន់ Kordofan ខាងត្បូង ជាតំបន់មួយដែលកំពុងរងទុក្ខដោយសារកង្វះអាហារូបត្ថម្ភដ៏ធ្ងន់ធ្ងររួចទៅហើយនោះ»។

នៅថ្ងៃទី ០៣ ខែកុម្ភៈ លោក Tedros បាននិយាយថា ការវាយប្រហារលើមណ្ឌលសុខភាពបឋមមួយ បានសម្លាប់មនុស្ស ៨នាក់ កុមារ ៥នាក់ និងស្ត្រី ៣នាក់ និង ១១នាក់ រងរបួស៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        61
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        70
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm