អាហ្វ្រិកខាងត្បូង នឹងដកកងទ័ពរបស់ខ្លួនចេញពីបេសកកម្មរក្សាសន្តិភាពរបស់UN នៅកុងហ្គោ

2026/02/09 09:19:50 pm        79

ការិយាល័យរបស់លោកប្រធានាធិបតី ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ប្រទេសអាហ្វ្រិកខាងត្បូង នឹងដកកងទ័ពរបស់ខ្លួនចេញពីបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

សេចក្តីថ្លែងការណ៍នេះ បានឲ្យដឹងថា លោក រ៉ាម៉ាផូសា បានប្រាប់អគ្គលេខាធិការUN លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres)អំពីការសម្រេចចិត្តនេះ ដែលត្រូវបានជំរុញដោយតម្រូវការក្នុង      «ការរៀបចំឡើងវិញ» នូវធនធានរបស់កងកម្លាំងប្រដាប់អាវុធរបស់អាហ្វ្រិកខាងត្បូង។

អាហ្វ្រិកខាងត្បូងបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរក្សាសន្តិភាពរបស់UN នៅក្នុងប្រទេសកុងហ្គោអស់រយៈពេល ២៧ឆ្នាំ មកហើយ និងមានទាហានជាង ៧០០នាក់ ត្រូវបានដាក់ពង្រាយនៅទីនោះ។

បេសកកម្មរបស់UN មានកងទ័ព និងនគរបាលសរុបជិត ១១.០០០នាក់ ដែលត្រូវបានដាក់ពង្រាយ នៅពេលដែលអាណត្តិរបស់ខ្លួនត្រូវបានបន្ត នៅក្នុងខែធ្នូ។

អាណត្តិរបស់បេសកកម្មអង្គការសហប្រជាជាតិ គឺដើម្បីប្រឆាំងនឹងក្រុមឧទ្ទាមជាច្រើនដែលសកម្មនៅភាគខាងកើតដ៏ជ្រួលច្របល់របស់ប្រទេសកុងហ្គោ ជាកន្លែងដែលជម្លោះបានរាលដាលអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ និងជាកន្លែងដែលមានការកើនឡើងនៃការប្រយុទ្ធគ្នាថ្មីៗនេះ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា៖«អាហ្វ្រិកខាងត្បូង នឹងធ្វើការរួមគ្នាជាមួយអង្គការសហប្រជាជាតិ ដើម្បីបញ្ចប់ពេលវេលា និងមធ្យោបាយផ្សេងៗទៀតនៃការដកខ្លួនចេញ ដែលនឹងត្រូវបញ្ចប់ មុនចុងឆ្នាំ ២០២៦»។

ការិយាល័យរបស់លោក រ៉ាម៉ាផូសា បាននិយាយថា អាហ្វ្រិកខាងត្បូងនឹងបន្តរក្សាចំណងមិត្តភាពទ្វេភាគីយ៉ាងជិតស្និទ្ធជាមួយរដ្ឋាភិបាលកុងហ្គោ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងពហុភាគីផ្សេងទៀត ដើម្បីនាំមកនូវសន្តិភាពយូរអង្វែងដល់ប្រទេសនេះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        158
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        146
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        145

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm