ប្រជាជនហ្កាហ្សាប្រហែល ១៨០នាក់ បានចាកចេញតាមច្រកឆ្លងកាត់ RAFAH ចាប់តាំងពីបើកឡើងវិញ

2026/02/09 09:22:11 pm        85

ប្រជាជនប៉ាឡេស្ទីនប្រហែល ១៨០នាក់ បានចាកចេញពីតំបន់ហ្កាហ្សា ចាប់តាំងពីការបើកឡើងវិញនូវច្រកឆ្លងកាត់រ៉ាហ្វា (Rafah)ជាមួយអេហ្ស៊ីប រយៈពេលពីមួយសប្តាហ៍កន្លងមកនេះ។ នេះបើយោងតាម    មន្ត្រីនៅក្នុងតំបន់នេះ។

ច្រកឆ្លងកាត់រ៉ាហ្វា ដែលជាច្រកទ្វារតែមួយគត់សម្រាប់ប្រជាជនហ្កាហ្សាទៅកាន់ពិភពខាងក្រៅដែលមិនឆ្លងកាត់អ៊ីស្រាអែល បានបើកឡើងវិញសម្រាប់ការធ្វើដំណើររបស់ប្រជាជន នៅថ្ងៃទី ០២ ខែកុម្ភៈ ជិតពីរឆ្នាំបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល បានដណ្តើមយកគ្រប់គ្រងច្រកនេះ ក្នុងអំឡុងពេលសង្គ្រាមជាមួយក្រុមហាម៉ាស។

ចន្លោះថ្ងៃចន្ទ និងថ្ងៃព្រហស្បតិ៍សប្តាហ៍មុន មនុស្សចំនួន ១៣៥នាក់ បានឆ្លងចូលទៅក្នុងប្រទេសអេហ្ស៊ីបពីតំបន់ហ្កាហ្សាតាមរយៈច្រកឆ្លងកាត់នេះ ភាគច្រើនជាអ្នកជំងឺ និងអ្នកអមដំណើររបស់ពួកគេ។ នេះបើយោងតាមលោក Ismail Al-Thawabteh ប្រធានការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយក្រុមហាម៉ាស នៅក្នុងទឹកដីប៉ាឡេស្ទីន។

លោក Thawabteh បាននិយាយថា៖«ស្ថិតិផ្លូវការអំពីការធ្វើដំណើរនៅច្រកឆ្លងកាត់រ៉ាហ្វា ចាប់ពីថ្ងៃចន្ទ ទី ០២ ខែកុម្ភៈ ឆ្នាំ ២០២៦ រហូតដល់ថ្ងៃព្រហស្បតិ៍ ទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២៦ បង្ហាញពីការរឹតបន្តឹងយ៉ាងខ្លាំងលើការធ្វើដំណើរ»។

លោកក៏បានបញ្ជាក់ថា ច្រកឆ្លងកាត់នេះ ត្រូវបានបិទនៅថ្ងៃសុក្រ និងថ្ងៃសៅរ៍៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm