មនុស្សជាង ១ពាន់នាក់ នាំគ្នារត់ប្រណាំង ដើម្បីបុព្វហេតុជាតិមាតុភូមិនៅខេត្តកោះកុង

2026/02/09 09:26:35 pm        295

មនុស្សជាង១ពាន់នាក់ បានមកចូលរួមរត់ប្រណាំងរយៈចម្ងាយជាង ៤គីឡូម៉ែត្រ ដើម្បី​បុព្វ​ហេតុ​ជាតិ​ មាតុភូមិ និងអបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើត​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (០២ ធ្នូ) នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ថ្នាក់ដឹកនាំដឹកនាំខេត្ត មន្ត្រីរាជការ ដៃគូសហការ កងកម្លាំង ក្រុមយុវជន និងកីឡាករស្ម័គ្រចិត្តប្រ មាណ ១ពាន់នាក់ បានជួបជុំគ្នារត់ប្រណាំងនៅក្នុងបរិវេនស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ ក្នុង​គោលបំណង៖ រំលឹកស្មារតី ២ ធ្នូ ដឹងគុណសន្តិភាព និងលើកកម្ពស់សុខភាព សាធារណៈ។

លោកជំទាវ មិថុនា ភូថង ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃ ទី៨ ខែកុម្ភៈ ឆ្នាំ២០២៦ថា តាមគម្រោងកម្មវិធីនេះ គ្រោងធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២៥​កន្លង​ទៅប៉ុន្តែដោយសារតែស្ថានភាពបញ្ហាព្រំដែន ក៏ត្រូវបានពន្យាមកដល់ថ្ងៃទី៨ ខែកុម្ភៈ នេះ។

លោកជំទាវ បានបន្តថា រត់ប្រណាំងរយៈចម្ងាយជាង៤គីឡូម៉ែត្រ ដើម្បីបុព្វហេតុជាតិមាតុភូមិ និង អបអរ​សាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា ២ ធ្នូ ១៩៧៨​-២ ធ្នូ ២០២៥។ មិនត្រឹមតែដើម្បីផ្សារភ្ជាប់សុខភាពប៉ុណ្ណោះទេ ក៏ជាការបង្ហាញ​នូវ​ស្មារតី​ស្នេហា​ជាតិ និងការរួមរួមកម្លាំងដើម្បីអនាគតកម្ពុជា។ ជាក់ស្តែងថវិកាសប្បុរសជន ក៏ត្រូវបាន​យក​ទៅ​ជួយ​វីរៈកងទ័ពជួរមុខផងដែរ។

ក្រុមយុវជនដែលបានចូលរួមរត់ប្រណាំង ថ្លែងថា ពួក​គេ​ពិត​ជា​សប្បាយ​រីករាយ​ដែល​បាន​ចូល​រួម​កម្ម​វិធី​អបអរសាទរអបអរសាទរខួបលើកទី៤៧ ថ្ងៃបង្កើតសហភាពសហព័ន្ធយុវជនកម្ពុជា និង​បង្ហាញ​ស្មារតី​សាមគ្គី​ភាព​តែមួ​យ​គាំទ្រ​មាតុភូមិយើ​ង​ដែល​កំពុង​រង​គ្រោះព្រោះ​តែ​ការ​ឈ្លាន​ពាន​របស់​យោធាថៃ។

គួរជម្រាបថា កម្មវិធីរត់ប្រណាំង ខេត្តកោះកុងបានរៀបចំ​ឡើង​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ​មិន​តូច​៣​ដង​នោះ​ទេ រយៈពេល៤ឆ្នាំកន្លងមកទៅ ដោយឈរលើស្មារតីបណ្តុះការអប់រំស្រឡាញ់សុខភាព ពង្រឹង​សាមគ្គីភាព មិត្តភាព និងស្វែងរក​ថវិកា​ជួយ​ទ្រទ្រង់​ដោះ​ស្រាយ​ក្នុង​សង្គម​ជាតិ​ជា​បន្ត​បន្ទាប់​៕ អត្ថបទ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm