ប្រជាជនអ៊ីរ៉ង់ បានផ្ញើសារអង្វរកដល់លោក Trump កុំឱ្យចរចាជាមួយរបបទីក្រុងតេអេរ៉ង់

2026/02/09 03:25:42 pm        78

សារព័ត៌មានអ៊ីរ៉ង់អន្តរជាតិ (Iran International) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (៨ កុម្ភៈ) ថា ជនជាតិអ៊ីរ៉ង់ ដែលកំពុងរស់នៅក្នុងប្រទេសអ៊ីរ៉ង់ បានផ្ញើសារចំនួនរាប់រយសារទៅកាន់សារព័ត៌មានមួយនេះ ដោយជំរុញឱ្យលោកប្រធានាធិបតីអាមេរិក Donald Trump កុំចរចាជាមួយរបបសាធារណរដ្ឋអ៊ិស្លាម ដោយព្រមានថា កិច្ចចរចានឹងធ្វើឱ្យការគាបសង្កត់ពីអាជ្ញាធរក្លាយជាររឿងស្របច្បាប់ និងក្បត់ក្រុមបាតុករ ដែលត្រូវបានសម្លាប់ដោយកងកម្លាំងសន្តិសុខ។

សារពីមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់ បានអំពាវនាវដោយផ្ទាល់ដល់លោក Trump ឱ្យបោះបង់ចោលផ្លូវការទូត ហើយជំនួសមកវិញដោយការគាំទ្រនូវអ្វីដែលពួកគេពិពណ៌នាថា ជាការតស៊ូទូទាំងប្រទេសដើម្បីសេរីភាព និងលទ្ធិប្រជាធិបតេយ្យ។

សារជាច្រើនផ្សេងទៀតពីអ៊ីរ៉ង់ បានលើកឡើងពីការតវ៉ាថ្មីៗនេះនិងការឆ្លើយតបដ៏កាចសាហាវដោយកងកម្លាំងសន្តិសុខ ដោយនិយាយថា ការចរចានឹងផ្ដល់ភាពស្របច្បាប់ឱ្យរដ្ឋាភិបាលមួយដែលពួកគេនិយាយថា «ដៃប្រឡាក់ទៅដោយឈាម»។ សារមួយចំនួនដែលទទួលបានពីទីក្រុង Qazvin របស់អ៊ីរ៉ង់ ព្រមានថា ការចរចានឹងធ្វើឱ្យក្រុមបាតុករធ្លាក់ទឹកចិត្ត និងប៉ះពាល់ដល់ចលនាតស៊ូជាច្រើនខែ។

ក្រុមមន្រ្តីជាន់ខ្ពស់មកពីអ៊ីរ៉ង់ និងអាមេរិក បានបើកកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលកាលពីថ្ងៃសុក្រ សប្ដាហ៍មុន នៅអូម៉ង់ ដោយភាគីទាំងពីរបានពិពណ៌នាថាជា «កិច្ចពិភាក្សាវិជ្ជមាន» និងសន្យាថានឹងបន្តចរចាទៀត ទោះបីជាការខ្វែងគំនិតគ្នានៅតែមានក៏ដោយ។ ការណ៍នោះបានបន្ធូរបន្ថយការភ័យខ្លាចថា បរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយ អាចធ្វើឱ្យមជ្ឈិមបូព៌ាកាន់តែខិតជិតសង្គ្រាម ស្របពេលដែលអាមេរិក បានដាក់ពង្រាយកងកម្លាំងយោធាដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់នោះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am