សិក្ខាកាមជាង ៥០០នាក់មកពីក្រសួងស្ថាប័នចំនួន៥ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី​ការ​ប្រើប្រាស់​ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង

2026/02/09 04:05:56 pm        111

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ សិក្ខាកាមជាង៥០០នាក់ មកពីក្រសួង ស្ថាប័ន ចំនួន៥ បានចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី ការប្រើប្រាស់ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ។ វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅនៅទីស្តីការក្រសួងមុខងារសាធារណៈ ដោយមានការចូលរួមពីសិក្ខាកាម មកពីក្រសួង ស្ថាប័នទាំង៥រួមមាន៖ ១)ក្រសួងអភិវឌ្ឍន៍ជនបទ ២)ក្រសួងអធិការកិច្ច ៣)ក្រសួងធម្មការនិងសាសនា ៤)ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង៥)ក្រសួងសុខាភិបាល។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះគឺដើម្បីគាំទ្រដល់មន្រ្តីជំនាញតាមក្រសួង ស្ថាប័ន ឱ្យបានយល់ច្បាស់អំពីនិតិវិធីនៃការធ្វើជំរឿនមន្ត្រី ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងជំរឿនមន្ត្រី និងផ្ទៀងផ្ទាត់ទិន្នន័យមន្រ្តីជាក់ស្តែង ដែលកំពុងបំពេញការងារ នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័នរបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យរបស់ក្រសួងមុខងារសាធារណៈជាមូលដ្ឋានគោល ក្នុងគោលដៅរួម ដូចអ្វីប្រសាសន៍របស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ តែងតែបានលើកឡើងថា គឺដើម្បីចងក្រងនូវទិន្នន័យច្បាស់លាស់ ឯកភាពគ្នា និងប្រើប្រាស់បានរួមគ្នា។ បន្ថែមពីនេះគឺការកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិតនិងគ្រប់ប្រភេទ និងអភិវឌ្ឍទិន្នន័យព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ ដោយកែលម្អឱ្យកាន់តែប្រសើរចំពោះប្រព័ន្ធបើកផ្តល់បៀវត្សជូនដល់មន្រ្តីដែលកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន៕

អត្ថបទដែលទាក់ទង

អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​សម្រប​សម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា
2026/02/09 04:14:16 pm        1
សិក្ខាកាមជាង ៥០០នាក់មកពីក្រសួងស្ថាប័នចំនួន៥ ចូលរួមវគ្គបណ្តុះបណ្តាល ស្តីពី​ការ​ប្រើប្រាស់​ប្រព័ន្ធបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្តែង
2026/02/09 04:05:56 pm        1
ក្រុមសមាជិកាព្រឹទ្ធសភា ចុះជួបប្រជុំជាមួយក្រុមប្រឹក្សាឃុំជាស្ត្រី នៃស្រុកបារាយណ៍ ស្រុក​តាំង​គោក និងស្រុកសន្ទុក ខេត្តកំពង់ធំ
2026/02/09 03:58:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងកម្លាំងអ៊ីស្រាអែលចាប់ខ្លួនមន្ត្រីមូលដ្ឋាន និងសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស នៅភាគខាងត្បូងប្រទេសលីបង់

2026/02/09 05:01:51 pm
​អេហ្ស៊ីបថ្កោលទោសចំពោះការវាយប្រហារលើក្បួនរថយន្តជំនួយ និងមន្ទីរពេទ្យ នៅស៊ូដង់
2026/02/09 04:59:48 pm
​វ៉េណេស៊ុយអេឡា នឹងចាត់វិធានការឃុំខ្លួនក្នុងផ្ទះ សម្រាប់អ្នកនយោបាយប្រឆាំងដែលទើបមានសេរីភាព
2026/02/09 04:57:43 pm
​ចិន បញ្ជាក់ថា គោលនយោបាយ ចំពោះជប៉ុន នឹងមិនផ្លាស់ប្តូរដោយការបោះឆ្នោតតែម៉្យាងឡើយ
2026/02/09 04:55:16 pm
​ភ្នំពេញក្រោននៅតែបង្កើតភាពអស្ចារ្យចុងម៉ោង ដណ្ដើមបានបីពិន្ទុបន្ថែមពីណាហ្កា
2026/02/09 04:53:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/08 09:47:46 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/09 12:04:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 03:28:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am