ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម

2026/02/09 11:33:20 pm        487

ការប្រកួតកីឡាទោចក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ បានបញ្ចប់ដោយជោគជ័យ ទាំងការរៀបចំ និងកំណើនសមិទ្ធផលបច្ចេកទេសកីឡាករចូលរួម ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ កាលពីចុងសប្ដាហ៍កន្លងទៅ នៅភ្នំបាសិត សម្រាប់វិញ្ញាសាកង់ភ្នំ និងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់វិញ្ញាសាកង់គួរ។ ពិធីបិទការប្រកួតបានធ្វើឡើងក្រោមអធិបតីឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិករដ្ឋសភានៃកម្ពុជា និងជាប្រធានសហព័ន្ធកីឡាទោចក្រយានកម្ពុជា។

លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំ ក្រោមគម្រោងថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំនេះ ក្រោយប្ដូរពីការរៀបចំតាមបណ្ដាខេត្តមករៀបចំនៅភ្នំពេញ ឃើញកីឡាករ-កីឡាការិនី សប្បាយរីករាយក្នុងការចូលរួម និងបានកោតសរសើរ ចំពោះការរៀបចំបានយ៉ាងល្អ ដោយផ្លូវប្រណាំងមិនស្រួលពេក និងមិនពិបាកពេក ដែលធ្វើឲ្យកីឡាករ-កីឡាការិនីមានការខំប្រឹង រហូតមានការបំបែកសិទ្ធផលចាស់របស់ខ្លួន។ ចំពោះអ្នកទទួលបានជ័យលាភី សហព័ន្ធក៏នឹងធ្វើការវាយតម្លៃលើគុណផលបន្ថែម ពិសេសកីឡាករ-កីឡាការិនីវ័យក្មេង ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានាផងដែរ។

ថ្លែងក្នុងពិធីបិទការប្រកួតនេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានកោតសរសើរ ចំពោះការចូលរួម និងការប្រកួតប្រជែង ក្រោមស្មាតីកីឡា ដែលជំរុញឲ្យជើងឯកថ្នាក់ជាតិឆ្នាំនេះ ប្រព្រឹត្តទៅដោយជោគជ័យ។ ឯកឧត្ដមសង្ឃឹមថា ទោះបីកីឡាមានឈ្នះ និងចាញ់ តែក្រោយបញ្ចប់ការប្រកួត ទាំងអ្នកទទួលបានជ័យលាភី និងពុំទាន់ទទួលបានមេដាយ នឹងបន្ដការខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែម ដើម្បីដុសខាតសមត្ថភាពត្រៀមការប្រកួតនាពេលក្រោយ ក៏ដូចជាការពង្រឹងសមត្ថភាពឲ្យបានកាន់តែខ្លាំង ត្រៀមការប្រកួតអន្ដរជាតិផងដែរ។

គួរដឹងថា ការប្រកួតកីឡាទោចក្រយានជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ មានកីឡាករ-កីឡាការិនីប្រមាណ ១២០នាក់ចូលរួម និងប្រកួតលើ ៧វិញ្ញាសា រួមមានកង់ភ្នំ ៤វិញ្ញាសា និងកង់គួក ៣វិញ្ញាសា។ ជាលទ្ធផលការប្រកួត សម្រាប់វិញ្ញាសាភ្នំបុរស មេដាយមាស បានទៅកីឡាករ សាំង សីហា មកពីក្រសួងមហាផ្ទៃ, វិញ្ញាសាយុវជន មេដាយមាស បានទៅកីឡាករ សាត រីដេវីត មកពីក្លិបគិរម្យ, វិញ្ញាសាកង់ភ្នំនារី មេដាយមាស បានទៅកីឡាការិនី ខេន ម៉ាឡៃ មកពីក្លិប Empire Cycling និងវិញ្ញាសាបុរសកង់ភ្នំអាយុ ៤០ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ Pierre Catry មកពីក្លិប Flyingbikes ។ រីឯវិញ្ញាសាកង់គួកបុរសអាយុ ១៩ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ សុខ ប៊ុនហុក មកពីក្លិប Sakky Cycling, វិញ្ញាសាកង់គួកបុរសអាយុក្រោម ១៨ឆ្នាំ មេដាយមាស បានទៅកីឡាករ ង៉ោ ជាស៊ុង មកពីក្លិបគិរីរម្យ និងវិញ្ញាសាបុរសអាយុ ៤០ឆ្នាំឡើង មេដាយមាស បានទៅកីឡាករ ឆុន ភារម្យ មកពីក្លិប Sakky Cycling៕ អត្ថបទ៖ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        290
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        360

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm