Rafael Nadal ឡើង​វគ្គ ៨នាក់​ចុងក្រោយ Indian Wells ក្រោយ​ឈ្នះ​ម្ចាស់ផ្ទះ​អាមេរិក Reilly Opelka

2022/03/17 02:33:06 pm        78

​វាយ​កូន​បាល់​៖ កីឡាករ​វាយ​កូន​បាល់​អេ​ស្ប៉ា​ញ Rafael Nadal បាន​បន្តដំណើរ​ឡើង​វគ្គ ៨ នាក់​ចុងក្រោយ​ហើយ​នៃ​ការប្រកួត​កម្មវិធី ATP Indian Wells នៅ​សហរដ្ឋអាមេរិក​ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ Reilly Opelka​។ ​​នេះ​ជា​ជ័យជំនះ ១៨ ប្រកួត​ជាប់​គ្នា​ហើយ​សំរាប់​កីឡាករ​អេ​ស្ប៉ា​ញ​រូបនេះ តាមរយៈ​ជ័យជំនះ ២ សិត​ផ្ទួនៗ​ទៅលើ​កីឡាករ​ពូកែ​ចេញ​សេវា Reilly Opelka​។

​​យ៉ាងណាក្តី​ពីរ​សិត​នេះ Nadal ក៏ត្រូវ​ធ្វើការ​ធ្ងន់​ដែរ​ដោយ​ត្រូវ​ឆ្លង Tiebreak ទាំងពីរ​សិត​គឺ ៧-៦(៧-៣) និង ៧-៦(៧-៥)​។ ​​ជ័យជំនះ​នេះ Rafael Nadal នឹងត្រូវ​បន្ត​ជួប​ជាមួយ​កីឡាករ​អូស្ត្រាលី Nick Kyrgios ដែល​ឡើងមក​វគ្គ​នេះ​ដោយ​មិនបាច់​ប្រឹង​បន្ទាប់ពី​គូប្រកួត Jannik Sinner​។ ​​ងាក​មក​លទ្ធផល​ផ្សេងទៀតកីឡាករ​ស៊ែ​ប Miomir Kecmanovic បានធ្វើ​រឿង​ភ្ញាក់ផ្អើល​ក្រោយ​ទំលាក់​កីឡាករ​លំដាប់​លេខ ៦ ពិភពលោក Matteo Berrettini​។

​​Kecmanovic ដែលមាន​ចំណាត់ថ្នាក់​ក្នុង​កម្មវិធី​បាន​យកឈ្នះ ​Berretini ដែល​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ Grand Slam លើកដំបូង​ក្នុង​អាជីព​នៅ Wimbledon ឆ្នាំមុន​ដោយ​លទ្ធផល ២ សិត ១ ពិន្ទុ ៦-៣, ៦-៧(៥-៧) និង ៦-៤​។ ​​ជុំ​បន្ត Kecmanovic នឹងត្រូវ​ជួប​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​អាមេរិក Taylor Fritz ដែល​បាន​ទំលាក់​កីឡាករ​អូស្ត្រាលី Alex de Minaur ៣-៦, ៦-៤ និង ៧-៦(៧-៥)៕

​អត្ថបទ​៖​នាង សុភា​វុ​ធ 

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មនុស្សជាង ១០០នាក់ស្លាប់ ក្នុងទឹកជំនន់នៅប្រទេសឥណ្ឌា ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន

2026/07/23 04:53:03 pm
​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 09:50:57 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am