ព្រះខ័នរាជស្វាយរៀង រក្សាកៅអីកំពូលតារាង ក្រោយយកឈ្នះ ISI ចុងម៉ោង ១-០

2026/02/09 04:41:03 pm        89

ក្រុមព្រះខ័នរាជស្វាយរៀង បានបន្ដឈរកំពូលតារាងបណ្ដោះអាសន្ន នៅត្រឹមសប្ដាហ៍ទី២០ នៃ​លីគ​កំពូលកម្ពុជា ឆ្នាំ២០២៥/២៦ ក្រោយយកឈ្នះក្រុមភ្ញៀវ ISI ដង្កោសែនជ័យ ដោយលទ្ធផល ១-០ នៅចុងម៉ោង ក្នុងជំនួបជើងទី២ កាលពីរាត្រីថ្ងៃអាទិត្យ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ធ្លាប់យកឈ្នះ ៦-១ កាលពីជើងទី១ នៅទឹកដីក្រុមដំរីជ័យ តែការ​អវត្ត​មាន​កីឡាករ​សំខាន់​មួយ​ចំនួន​ បានធ្វើឲ្យក្រុមលោក Matthew Mcconkey ពិបាកក្នុងការប្រជែង ៣ពិន្ទុ​ពី​ក្រុម​ ISI ដង្កោសែនជ័យ ដ្បិតការប្រកួតត្រូវចំណាយពេលជិត ១០០នាទី ទើប​មាន​គ្រាប់​បាល់​កើត​ឡើង ដែលធ្វើសម្រេចដោយកីឡាករ Odawara Takashi នៅនាទី៩០+៥។

ជ័យ​ជម្នះដ៏តានតឹងនេះ បានជួយឲ្យក្រុមការពារជើងឯកព្រះខ័នរាជស្វាយរៀង រក្សាកៅ​អី​កំពូល​តារាង​បណ្ដោះអាសន្ន ដោយរកបាន ៤៥ពិន្ទុ បន្ដនាំមុខ ២ពិន្ទុ លើក្រុមឈរលេខរៀងទី២ ភ្នំពេញ​ក្រោន ដែលមាន ៤៣ពិន្ទុក្នុងដៃ ក្រោយយកឈ្នះក្រុមណាហ្គាវើលដ៏ ១-០ នៅចុង​ម៉ោង​ដូច​គ្នា កាលពីចុងសប្ដាហ៍កន្លងទៅ៕ អត្ថបទ៖ លី ឈុនឡា

 

អត្ថបទដែលទាក់ទង

ភ្នំពេញក្រោននៅតែបង្កើតភាពអស្ចារ្យចុងម៉ោង ដណ្ដើមបានបីពិន្ទុបន្ថែមពីណាហ្កា
2026/02/09 04:53:04 pm        1
ព្រះខ័នរាជស្វាយរៀង រក្សាកៅអីកំពូលតារាង ក្រោយយកឈ្នះ ISI ចុងម៉ោង ១-០
2026/02/09 04:41:03 pm        1
ជើងឯកកីឡាទោចក្រយានថ្នាក់ជាតិ ជោគជ័យទាំងការរៀបចំ កើនទាំងគុណផលកីឡាករចូលរួម
2026/02/09 04:33:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​វិមានក្រឹមឡាំង៖ ស្ថានភាពប្រេងឥន្ធនៈនៅគុយបា គឺធ្ងន់ធ្ងរ ហើយចោទអាមេរិកថា បាន «បិទខ្ទប់ដង្ហើម» របស់កោះនេះ

2026/02/09 06:45:46 pm
​ជប៉ុនចាប់ផ្តើមរោងចក្រថាមពលនុយក្លេអ៊ែរធំជាងគេបំផុតរបស់ពិភពលោកឡើងវិញ
2026/02/09 06:43:48 pm
​លោក LAVROV៖ រុស្ស៊ីនៅតែបើកចំហចំពោះកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ខណៈដែលជនជាតិអាមេរិកបង្កើតឧបសគ្គ
2026/02/09 06:41:56 pm
​សមាជិកសភាអឺរ៉ុប៖ ទណ្ឌកម្មប្រឆាំងរុស្ស៊ីធ្វើឲ្យអឺរ៉ុបពឹងលើសហរដ្ឋអាមេរិកទាំងស្រុង
2026/02/09 06:40:08 pm
​អ៊ីស្រាអែលអះអាងថា បានសម្លាប់ជនសកម្មប្រយុទ្ធ ៤នាក់ ដែលកំពុងចេញពីផ្លូវរូងក្រោមដី នៅភាគខាង ត្បូងហ្កាហ្សា
2026/02/09 06:38:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/09 12:04:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 03:28:56 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am