លោក Zelenskyy និយាយ​ទៅកាន់​សភា​អាមេរិក​ថា យើង​ត្រូវការ​អ្នក​ពេលនេះ

2022/03/17 02:46:33 pm        3.0 K

​អ៊ុយ​ក្រែ​ន​៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​រំលឹក​ការ​ចងចាំ​នៃ​កំពង់ផែ Pearl Harbor និង​ការវាយប្រហារ​ភេរវកម្ម​ថ្ងៃទី១១ ខែ​កញ្ញា​ ឆ្នាំ២០០១ ក្នុង​ការ​អំពាវនាវ​កាលពី​ថ្ងៃ​ពុធដល់​សភា​សហរដ្ឋអាមេរិក​ឱ្យ​ខិតខំ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ប្រទេស​អ៊ុយ​ក្រែ​ន​ប្រឆាំង​រុស្ស៊ី​។

​លោក Zelenskyy ដែល​បាន​ផ្សាយ​បន្ត​ផ្ទាល់​ទៅកាន់​សមាជិកសភា​នៅ​លើ​អេក្រង់​ធំ ​បាន​ទទួល​ស្គាល់​ថា​តំបន់​គ្មាន​ការហោះហើរ​ដែល​លោក​ស្វែងរក​កា​របិទ​ជើងមេឃ​ ចំពោះ​ការវាយប្រហារ​តាមអាកាស​លើ​ប្រទេស​របស់​លោកប្រហែលជា​មិនកើត​ឡើង​នោះទេ​។ លោក Biden បាន​ជំទាស់​លើ​ចំណាត់​ការ​នេះ ព្រមទាំង​ច្រានចោល​ការយល់​ព្រមឱ្យ​សហរដ្ឋអាមេរិក ឬ NATO បញ្ជូន​យន្តហោះ​ចម្បាំង MiG ពី​ប្រទេស​ប៉ូឡូញ​ទៅ​អ៊ុយ​ក្រែ​ន​។ ជំនួស​មកវិញលោក​ Zelenskyy បាន​អង្វរ​សុំ​ជំនួយ​យោធា​បន្ថែម​ទៀត​ដើម្បី​បញ្ឈប់​ការ​វាយ​លុក​របស់​រុស្ស៊ី​។

ជា​លើកដំបូង​ក្នុងការ​ថ្លែង​សុន្ទរកថា​ជា​សាធារណៈ​ទៅកាន់​មេដឹកនាំ​ពិភពលោក លោក​បានបង្ហាញ​នៅក្នុង​សាលប្រជុំរបស់​សមាជិក​សភា ​នូវ​វីដេអូ​ក្រាហ្វិក​នៃ​ការបំផ្លាញ​ដែលប្រទេស​របស់លោក​បាន​រង​ទុក្ខ​ក្នុង​សង្គ្រាម រួម​ជាមួយនឹង​រូបភាព​នៃ​ភាព​សោកសៅ​ការស្លាប់ ​និង​រងរបួស​របស់​ជន​ស៊ីវិល​។ លោក Zelenskyy បាន​និយាយ​ថា យើង​ត្រូវការ​អ្នកនៅ​ពេលនេះ​។ ខ្ញុំ​អំពាវនាវ​សុំឱ្យ​អ្នក​ខិតខំ​ជួយ​យើង​បន្ថែមទៀត​។ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Joe Biden មិនបាន​ផ្តល់​ការយល់ព្រម​ចំពោះ​តំបន់​គ្មាន​ការហោះហើរ ឬ​ការផ្ទេរ​យន្តហោះ​យោធា​ពី​ប្រទេសជិតខាង​ប៉ូឡូញ ខណៈ​សហរដ្ឋ​អាមេរិក​ព្យាយាម​ជៀសវាង​ការប្រឈមមុខ​ដាក់គ្នា​ ដោយផ្ទាល់​ជាមួយរុស្ស៊ី​ដែលមាន​អាវុធ​នុយក្លេអ៊ែរ៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 12:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am