សមាជិកសភាអឺរ៉ុប៖ ទណ្ឌកម្មប្រឆាំងរុស្ស៊ីធ្វើឲ្យអឺរ៉ុបពឹងលើសហរដ្ឋអាមេរិកទាំងស្រុង

2026/02/09 06:40:08 pm        72

លោក Fernand Kartheiser សមាជិកឯករាជ្យនៃសភាអឺរ៉ុបមកពីប្រទេសលុចសំបួរ បានប្រាប់សារព័ត៌មាន TASS ក្នុងបទសម្ភាសន៍មួយថា ការរឹតបន្តឹងលើប្រទេសរុស្ស៊ី បានធ្វើឲ្យអឺរ៉ុបពឹងលើសហរដ្ឋអាមេរិកទាំងស្រុង។  

លោកបានកត់សម្គាល់ថា៖«សហភាពអឺរ៉ុបនៅតែបន្តបដិសេធមិននិយាយជាមួយរុស្ស៊ីលើកម្រិតនយោបាយ ឬការទូត។ លទ្ធផលនៃការដាក់ទណ្ឌកម្មបែបនេះរយៈពេល ៤ឆ្នាំ អាចសង្ខេបបានដូចខាងក្រោម៖ សហភាពអឺរ៉ុបឥឡូវនេះពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិក តម្លៃថាមពលរបស់ខ្លួនបំផ្លាញការប្រកួតប្រជែងរបស់ខ្លួន និងបណ្តាលឲ្យមានការកាត់បន្ថយឧស្សាហកម្មយ៉ាងច្រើន ហើយសហភាពអឺរ៉ុបកំពុងដាក់ខ្លួនឯងឲ្យនៅដាច់ដោយឡែកពីសហគមន៍អន្តរជាតិ»។

យោងតាមលោក Kartheiser ប្លុកនេះអាចបន្តបន្តអ្វីដែលលោកហៅថា ជាគោលនយោបាយដាក់ទណ្ឌកម្មធ្វើអត្តឃាត រហូតដល់ផលវិបាកសេដ្ឋកិច្ច និងហេតុផលរបស់វា ត្រូវបានយល់ និងចោទសួរកាន់តែទូលំទូលាយ។ អ្នកនយោបាយរូបនេះ បានបន្តថា៖ «ការឃោសនានៅប្រទេសលោកខាងលិច អះអាងថា ទណ្ឌកម្មធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីចុះខ្សោយដល់កម្រិតដែលអ៊ុយក្រែននឹងឈ្នះសង្គ្រាម។ ដោយសារអ៊ុយក្រែន ត្រូវបានបង្ហាញជាជនរងគ្រោះ និងរុស្ស៊ីជាអ្នកឈ្លានពាន ទណ្ឌកម្មនឹងក្លាយជាតម្លៃសម្រាប់ការស្តារយុត្តិធម៌ឡើងវិញ»។ លោកបានសន្និដ្ឋានថា «លើសពីនេះ រុស្ស៊ីត្រូវបានស្តីបន្ទោសចំពោះការកើនឡើងនៃថ្លៃថាមពល ដោយសារការការពណ៌នាជាផ្លូវការអំពីរុស្ស៊ីថា ជាអ្នកផ្គត់ផ្គង់ថាមពលហ្វូស៊ីលដែលមិនគួរឲ្យទុកចិត្ត ហើយអះអាងថា ការពឹងផ្អែកលើរុស្ស៊ី នឹងធ្វើឲ្យសន្តិសុខអឺរ៉ុបចុះខ្សោយយ៉ាងធ្ងន់ធ្ងរ។ សហភាពអឺរ៉ុបបានព្យាយាមគ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីធ្វើឲ្យរុស្ស៊ីចុះខ្សោយ និងឯកោ ប៉ុន្តែគ្មានប្រយោជន៍ទេ»៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am