បាល់ទាត់៖ ក្រុមលេខ ២ នៅក្របខណ្ឌកំពូលអាល្លឺម៉ង់ Bundesliga, Borrusia Dortmund បានកាត់បន្ថយការនាំមុខរបស់ក្រុមកំពូលតារាង Bayern Munich មកត្រឹម ៤ ពិន្ទុក្រោយជ័យជំនះនៅទឹកដី Mainz ១-០ យប់មិញ។

ក្រុមរបស់លោក Marco Rose ត្រូវរង់ចាំដល់នាទីទី ៨៧ ទើបអាចរកបានគ្រាប់ជ័យជំនះរបស់ខ្លួននៅពេលបាល់ Freekick របស់ Giovanni Reyna ទៅចំខ្សែបម្រើប៊ែលហ្សិក Axel Wiesel ដែលជាអ្នកសំរេចទីឱ្យ Dortmund រកបានបីពិន្ទុដ៏មានសារសំខាន់នេះ។ នេះជាគ្រាប់ដំបូងប៉ុណ្ណោះសំរាប់ Giovanni Reyna ក្នុងរយៈពេលជាង ២ ឆ្នាំមកហើយ។ Dortmund នៅពេលនេះកំពុងឈរលេខ ២ មាន ៥៦ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayern Munich ៤ ពិន្ទុក្រោយលេងបាន ២៦ ប្រកួតដូចគ្នា៕
អត្ថបទ៖នាង សុភាវុធ