ចិនបដិសេធការអះអាងរបស់សហរដ្ឋអាមេរិក ជុំវិញការធ្វើតេស្តនុយក្លេអ៊ែរដោយសម្ងាត់

2026/02/10 03:14:07 am        55


ប្រទេសចិន នៅថ្ងៃចន្ទ (ទី៩ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថា ខ្លួនបានធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរដោយសម្ងាត់ ដោយចាត់ទុកការលើកឡើងនេះថា ជា «ការនិយាយកុហកទាំងស្រុង» ហើយសង្កត់ធ្ងន់ថា ទីក្រុងវ៉ាស៊ីនតោន បានប្រឹងប្រែងបង្កើតលេស ដើម្បីចាប់ផ្តើមការធ្វើតេស្តសាកល្បងផ្ទាល់ខ្លួន។

នៅឯសន្និសីទអង្គការសហប្រជាជាតិ (UN) ស្តីពីការរំសាយអាវុធ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រសប្ដាហ៍កន្លងមក លោក Thomas DiNanno អនុរដ្ឋមន្ត្រីក្រសួងការបរទេស ទទួលបន្ទុកកិច្ចការគ្រប់គ្រងអាវុធរបស់សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិនថា បានធ្វើតេស្តទាំងនោះ ក្នុងនោះរួមទាំងការធ្វើតេស្តមួយ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ និងកំពុងរៀបចំ ដើម្បីធ្វើតេស្តបន្ថែមទៀត ដែលមានឥទ្ធិពលខ្លាំងជាងមុន។

នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន AFP នាថ្ងៃចន្ទនេះ ក្រសួងការបរទេសចិនបានលើកឡើងថា៖ «ការចោទប្រកាន់របស់សហរដ្ឋអាមេរិក គឺគ្មានមូលដ្ឋានទាំងស្រុង ហើយគឺជាការនិយាយកុហកទាំងស្រុង។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការប៉ុនប៉ងរបស់សហរដ្ឋអាមេរិក ក្នុងការបង្កើតលេស ដើម្បីចាប់ផ្តើមការធ្វើតេស្តនុយក្លេអ៊ែរឡើងវិញ»។ 

ក្រសួងក៏បានជំរុញឲ្យសហរដ្ឋអាមេរិក «បញ្ឈប់សកម្មភាពមិនទទួលខុសត្រូវរបស់ខ្លួននេះជាបន្ទាន់»។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីខែតុលាឆ្នាំមុនថា ទីក្រុងវ៉ាស៊ីនតោននឹងចាប់ផ្តើមសាកល្បងអាវុធនុយក្លេអ៊ែរ «ដោយស្មើភាពគ្នា» ជាមួយទីក្រុងមូស្គូ និងទីក្រុងប៉េកាំង ប៉ុន្តែមិនបានពន្យល់លម្អិត ឬពន្យល់ពីប្រភេទនៃការសាកល្បងនុយក្លេអ៊ែរដែលលោកចង់ចាប់ផ្ដើមឡើងវិញនោះឡើយ»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm