ទូកមួយគ្រឿងដឹកមនុស្សរាប់សិបនាក់ បានក្រឡាប់នៅជិតតំបន់ឆ្នេរប្រទេសលីប៊ី បណ្តាលឲ្យមនុស្សយ៉ាងហោច ៥៣នាក់ស្លាប់ ឬបាត់ខ្លួន ។
នៅក្នុងសេចក្តីថ្លែងការណ៍នាថ្ងៃចន្ទនេះ អង្គការអន្តោប្រវេសន៍អន្តរជាតិ(IOM)និយាយថា ទូកដឹកមនុស្ស ៥៥នាក់ បានក្រឡាប់នៅភាគខាងជើងទីក្រុងតំបន់ឆ្នេរ Zuwara ស្ថិតនៅតំបន់ភាគពាយ័ព្យប្រទេសលីប៊ី កាលពីថ្ងៃទី ៦ ខែកុម្ភៈ ។
អង្គការ IOM និយាយថា ក្រុមការងាររបស់ខ្លួន បានផ្តល់ការសង្រ្គោះបន្ទាន់ដល់អ្នករស់រាន ២នាក់ ដោយមានការសម្របសម្រួលជាមួយក្រុមអាជ្ញាធរពាក់ព័ន្ធ ។
ពួកគេបន្តថា យោងតាមការអះអាងរបស់អ្នករាន បានឲ្យដឹងថា ទូកមួយគ្រឿងនេះ បានដឹកជនភៀសខ្លួន និងជនអន្តោប្រវេសន៍ចេញពីបណ្តាប្រទេសនៅអាហ្វ្រិក ។
ពួកគេនិយាយទៀតថា ទូកមួយគ្រឿងនេះ បានចាកចេញពីទីក្រុង Zawia ស្ថិតនៅភាគពាយ័ព្យប្រទេសលីប៊ី កាលពីវេលាម៉ោង ១១យប់ ថ្ងៃទី ៥ ខែកុម្ភៈ ហើយនិងបានក្រឡាប់ នៅរយៈពេលប្រហែល ៦ម៉ោងក្រោយមក ។
យោងតាមការអះអាងរបស់កម្មវិធីព្យាករជនអន្តោប្រវេសន៍បាត់ខ្លួនរបស់អង្គការ IOM បានឲ្យដឹងថា មនុស្សជាង ១.៣០០នាក់ បានបាត់ខ្លួនតាមផ្លូវសមុទ្រមេឌីទែរ៉ាណេដ៏គ្រោះថ្នាក់ អំឡុងឆ្នាំ ២០២៥ ៕