នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរំពឹងថានឹងជួបលោក Trumpនៅអាមេរិកនាថ្ងៃពុធខាងមុខនេះ

2026/02/10 03:40:25 am        62

ការិយាល័យនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនិយាយថា លោក Benjamin Netanyahu ត្រូវបានរំពឹងថា នឹងជួបជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump នៅថ្ងៃពុធខាងមុខនេះ ក្នុងទីក្រុងវ៉ាស៊ីនតោន ជាទីដែលពួកគេនឹងពិភាក្សាលើកិច្ចចរចាជាមួយអ៊ីរ៉ង់ ។

ក្រុមមន្រ្តីអ៊ីរ៉ង់ និងក្រុមមន្រ្តីសហរដ្ឋអាមេរិក មាននូវជំនួបនុយក្លេអ៊ែរដោយប្រយោលនៅរដ្ឋធានី Muscat របស់ប្រទេសអូម៉ង់កាលពីថ្ងៃសុក្រសប្តាហ៍មុន ។ ភាគីទាំង ២ និយាយថា កិច្ចប្រជុំបន្ថែមទៀត នឹងរៀបចំម្តងទៀតក្នុងពេលដ៏ខ្លីខាងមុខនេះ ។

មន្រ្តីការទូតក្នុងតំបន់មួយរូបដែលត្រូវបានរៀបរាប់ប្រាប់ដោយទីក្រុងតេអេរ៉ងពាក់ព័ន្ធនឹងកិច្ចប្រជុំនេះ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា អ៊ីរ៉ងទទួចពីសិទ្ធិរបស់ខ្លួនក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម អំឡុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ហើយបញ្ហាមីស៊ីលអ៊ីរ៉ង់ ពុំត្រូវបានលើកយកមកពិភាក្សានោះទេ ។

ក្រុមមន្រ្តីអ៊ីរ៉ង់ បានច្រានចោលការជជែកគ្នាពីមីស៊ីលរបស់ខ្លួន ដែលស្ថិតនៅក្នុងចំណោមកាំភ្លើងធំដ៏សំខាន់បំផុតនៅតំបន់មជ្ឈិមបូព៌ា ហើយពួកគេនិយាយថា ទីក្រុងតេអេរ៉ង់ ចង់បានការទទួលស្គាល់សិទ្ធិរបស់ខ្លួន ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ។

សូមបញ្ជាក់ ទីក្រុងវ៉ាស៊ីនតោន បានគំរាមធ្វើអន្តរាគមន៍ជាលើកដំបូង ពាក់ព័ន្ធនឹងការបង្ក្រាបដ៏សាហាវរបស់ទីក្រុងតេអេរ៉ង់លើក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ក្នុងនោះពីថ្ងៃអាទិត្យ អាជ្ញាធរកាលអ៊ីរ៉ង់ បានចាប់ខ្លួនអ្នកកែទម្រង់ដ៏លេចធ្លោ ៣រូប ដែលរងការចោទប្រកាន់ប្រឆាំងនឹងរដ្ឋាភិបាល ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        86
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        122
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        107

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm