ព្រែកជីកនៅតំបន់ភាគកណ្តាលទីក្រុង St. Petersburg ប្រទេសរុស្ស៊ី ក្លាយជាស្ទឹងទឹកកក ផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋរស់នៅក្នុងទីក្រុងមួយនេះ ស្របពេលដែលសីតុណ្ហភាពធ្លាក់ចុះរហូតដល់ -១២អង្សាសេ ។
អ្នកស្រុកនិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា ស្របពេលដែលព្រែកជីកកកម្តងម្កាល ទឹកកកពិតជាស្តើងខ្លាំងណាស់ ធ្វើឲ្យការដើរជាន់គ្មានសុវត្ថិភាពនោះទេ ។ ទោះពីជាយ៉ាងណាក៏ដោយ រដូវរងាឆ្នាំនេះ អាកាសធាតុត្រជាក់មានរយៈពេលច្រើនសប្តាហ៍ ធ្វើឲ្យទឹកកកក្រាស់ល្មមអាចដើរជាន់បាន ។
អ្នកស្រុក និងភ្ញៀវទេសចរនាំក្នាដើរលើព្រែកជីកកកនេះ ធ្វើឲ្យវាក្លាយជាទីកន្លែងទាក់ទាញមនុស្សជាច្រើន ។ សកម្មភាពលើទឹកកកក រួមមានទាំងកីឡារដូវក្តៅ និងរដូវរងា បង្កើតជាទិដ្ឋភាពសម្បូរបែបដ៏កម្រមួយដែលគេពុំធ្លាប់ដែលឃើញមាននៅកន្លែងផ្សេង ក្នុងនោះអ្នកជិះកង់ អូសអ្នកជិះស្គី ហើយកីឡាករបាល់ទាត់ បានចែករំលែកសកម្មភាពស្រដៀងគ្នានេះ ។
អ្នកស្រី Natalya គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុង St. Petersburg និយាយថា នេះមិនមែនជាលើកដំបូងនោះទេ ដែលព្រែកជីកនេះ បានកក ហើយនៅឆ្នាំនេះ វាមានការទាក់ទាញខ្លាំងជាងមុន ពេលដែលមានមនុស្សច្រើនកុះករមកលេងនៅលើព្រែកជីកមួយនេះ ៕