មេដឹកនាំអូស្ត្រាលី ជំរុញឱ្យមានភាពស្ងប់ស្ងាត់ក្រោយការប៉ះទង្គិចគ្នានៅស៊ីដនីអំឡុងទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីស្រាអែល

2026/02/10 04:02:27 pm        145

មេដឹកនាំប្រទេសអូស្ត្រាលីនៅថ្ងៃអង្គារ ទី១០ ខែកុម្ភៈនេះ បានជំរុញឱ្យមានភាពស្ងប់ស្ងាត់ និងអំពាវនាវចំពោះការតវ៉ាត្រូវធ្វើឡើងដោយសន្តិវិធីបន្ទាប់ពីការប៉ះទង្គិចគ្នារវាងនគរបាលនិងក្រុមបាតុករដែលប្រឆាំងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog ទៅកាន់ប្រទេសអូស្ត្រាលី បានផ្ទុះឡើងនៅទីក្រុងស៊ីដនី។

នគរបាលនិយាយថា មនុស្ស២៧នាក់ត្រូវបានចាប់ខ្លួន រួមទាំង១០នាក់តាមដែលចោទប្រកាន់ថាបានវាយប្រហារលើមន្ត្រីនគរបាល បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងកាលពីល្ងាចថ្ងៃចន្ទ។

នាយករដ្ឋមន្ត្រី លោក Anthony Albanese បាននិយាយថា លោកមានការ «មានការរន្ធត់ចិត្តយ៉ាងខ្លាំង» ជុំវិញការកើតមានអំពើហិង្សា ហើយបានជំរុញឱ្យក្រុមបាតុករបញ្ចេញមតិរបស់ខ្លួនដោយសន្តិវិធី។ លោក Albanese បាននិយាយថា «ប្រជាជនអូស្ត្រាលីចង់បានរឿងពីរ។ ពួកគេមិនចង់ឱ្យជម្លោះនាំមកដល់ទីនេះទេ។ ពួកគេចង់ឱ្យការសម្លាប់ត្រូវបញ្ឈប់ មិនថាអ៊ីស្រាអែល ឬប៉ាឡេស្ទីនទេ ប៉ុន្តែពួកគេមិនចង់ឱ្យជម្លោះត្រូវបាននាំមកដល់ទីនេះឡើយ»។ មនុស្សរាប់ពាន់នាក់បានមកប្រមូលផ្តុំគ្នានៅទីក្រុងស៊ីដនីកាលពីថ្ងៃចន្ទ ដើម្បីតវ៉ាប្រឆាំងដំណើរទស្សនកិច្ចរបស់លោក Herzog ទៅកាន់ប្រទេសអូស្ត្រាលី ដែលបានកើតឡើងបន្ទាប់ពីការបាញ់ប្រហារទ្រង់ទ្រាយធំនៅក្នុងព្រឹត្តិការណ៍សាសនាជ្វីហ្វនៅឆ្នេរ Bondi កាលពីខែធ្នូដែលបានសម្លាប់មនុស្ស១៥នាក់។ នគរបាលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់អំណាចដ៏កម្រក្នុងអំឡុងពេលតវ៉ា រួមទាំងការណែនាំហ្វូងមនុស្សឱ្យចាកចេញ និងការរឹតបន្តឹងការចូលទៅកាន់តំបន់មួយចំនួន។ ការប្រឈមផ្លូវច្បាប់ចំពោះការរឹតបន្តឹងទាំងនោះត្រូវបានតុលាការទីក្រុងស៊ីដនីច្រានចោលកាលពីថ្ងៃចន្ទ។ លោក Herzog ពុំមានវត្តមាននៅកន្លែងតវ៉ាទេ។ វីដេអូបានបង្ហាញពីក្រុមបាតុករមួយចំនួនកំពុងព្យាយាមរុញច្រានការបិទផ្លូវ ខណៈមន្ត្រីបានបង្ខំពួកគេឱ្យត្រឡប់ទៅវិញ ខណៈគរបាលបានប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែក និងបាញ់ម្រេចដើម្បីបំបែកហ្វូងមនុស្ស។

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm