មន្ត្រីថៃនិយាយថា រដ្ឋាភិបាលថៃបន្ទាប់ ត្រូវបានរំពឹងថានឹងចូលកាន់តំណែងនៅចុងខែមេសា ខាងមុខនេះ

2026/02/10 09:07:12 am        75

មន្ត្រីថៃមួយរូបបាននិយាយកាលពីថ្ងៃចន្ទ (៩ កុម្ភៈ) ថា រដ្ឋាភិបាលបន្ទាប់របស់ប្រទេសថៃ ទំនងជានឹងចូលកាន់តំណែងនៅចុងខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីគណបក្សភូមិចៃថៃ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោត។ លោក Siripong Angkasakulkiat អ្នកនាំពាក្យរដ្ឋាភិបាលថៃ និងជាសមាជិកបក្សភូមិចៃថៃ ដែលបានឈ្នះមួយអាសនៈសភាក្នុងការបោះឆ្នោតថ្ងៃអាទិត្យកន្លងទៅ បាននិយាយថា «នឹងពុំមានការអូសបន្លាយពេលវេលាតាមការចង់បានរបស់ខ្លួននោះទេ»។

បក្សភូមិចៃថៃ របស់លោកនាយករដ្ឋមន្ត្រីចាំផ្ទះ Anutin Charnvirakul បានឈ្នះក្នុងការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ដែលបង្កើនការរំពឹងទុកថា នឹងមានរដ្ឋាភិបាលចម្រុះមួយដើម្បីអាចបញ្ចប់អស្ថិរភាពនយោបាយដ៏យូរមកហើយ។ យោងតាមច្បាប់ថៃ សភាត្រូវតែជួបជុំគ្នាដើម្បីជ្រើសរើសប្រធានសភា និងជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរយៈពេល ១៥ថ្ងៃបន្ទាប់ពីលទ្ធផលត្រូវបានបញ្ជាក់ជាផ្លូវការដោយគណៈកម្មការរៀបចំការបោះឆ្នោត ដែលគណៈកម្មការនេះមានរយៈពេល ៦០ថ្ងៃដើម្បីធ្វើដូច្នេះ។

បក្សណាក៏ដោយដែលមានលើសពី ២៥អាសនៈ អាចតែងតាំងបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបសម្រាប់ការបោះឆ្នោតក្នុងសភា ប៉ុន្តែបេក្ខជនបែបនេះ នឹងត្រូវតែទទួលបានការគាំទ្រពីសមាជិកសភាជាងពាក់កណ្តាលនៃសមាជិកសភាទាំង ៥០០រូប មុនពេលអាចបង្កើតគណៈរដ្ឋមន្ត្រីបាន។ ប្រសិនបើការបោះឆ្នោតក្នុងសភាមិនបានសម្រេច សភាត្រូវតែកោះប្រជុំម្តងទៀត ហើយធ្វើនីតិវិធីនេះជាថ្មីឡើងវិញ រហូតដល់នាយករដ្ឋមន្ត្រីត្រូវបានជ្រើសរើស។

យោងតាមលទ្ធផលបឋម ដែលចេញផ្សាយដោយគណៈកម្មការរៀបចំការបោះឆ្នោតថៃ ដោយសម្អាងដល់ទិន្នន័យពីការិយាល័យបោះឆ្នោតជិត ៩៥% បង្ហាញថា បក្សភូមិចៃថៃ ឈ្នះប្រហែល ១៩២ អាសនៈ ទៅ ១៩៣ អាសនៈ បើធៀបទៅនឹងចំនួនប្រហែល ១១៧ អាសនៈ ទៅ ១១៨ អាសនៈ សម្រាប់គណបក្សប្រជាជនថៃ ដែលជាក្រុមជឿនលឿន និងប្រមាណ ៧៤ អាសនៈ សម្រាប់គណបក្សភឿថៃ ដែលធ្លាប់មានឥទ្ធិពល។ យោងតាមការគណនារបស់សារព័ត៌មានរ៉យទ័រលើទិន្នន័យរបស់គណៈកម្មការរៀបចំការបោះឆ្នោត បង្ហាញថា គណបក្សមួយចំនួនទៀត បានឈ្នះសរុបចំនួន ១១៧អាសនៈ នៅក្នុងសភាដែលមាន ៥០០អាសនៈ៕

អត្ថបទដែលទាក់ទង

កូនៗរបស់លោកJimmy Lai សង្ឃឹមថាលោកTrump និងមេដឹកនាំដទៃទៀតនឹងជំរុញឱ្យចិនដោះលែងឪពុករបស់ពួកគេ
2026/02/10 11:25:33 am        1
សេតវិមាន៖ លោកTrumpប្រឆាំងការដាក់បញ្ចូលតំបន់West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល
2026/02/10 11:21:06 am        1
កងកម្លាំងរុស្ស៊ី បង្កើនសម្ពាធលើសមរភូមិនៅទិស Pokrovsk របស់អ៊ុយក្រែន ខណៈការប្រយុទ្ធកំពុងក្ដៅគគុក
2026/02/10 10:54:16 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កូនៗរបស់លោកJimmy Lai សង្ឃឹមថាលោកTrump និងមេដឹកនាំដទៃទៀតនឹងជំរុញឱ្យចិនដោះលែងឪពុករបស់ពួកគេ

2026/02/10 11:25:33 am
​សេតវិមាន៖ លោកTrumpប្រឆាំងការដាក់បញ្ចូលតំបន់West Bank ដែលកាន់កាប់ដោយអ៊ីស្រាអែល
2026/02/10 11:21:06 am
​សម្ដេចធិបតីផ្ដាំដល់យុវជនឱ្យខិតខំរៀនសូត្រ ខណៈអនាគតប្រទេសជាតិត្រូវផ្សារភ្ជាប់ជាមួយយុវជន
2026/02/10 11:18:17 am
​សម្តេចធិបតីណែនាំឱ្យបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ ជួបការលំបាក និងគ្រួសារក្រីក្រ ជាពិសេស​សិស្សជាស្រ្ដី
2026/02/10 11:08:10 am
​សម្តេចធិបតី៖ បញ្ហាព្រំដែនត្រូវដោះស្រាយតាមយន្តការអន្តរជាតិ បើទោះបីជាយឺតបន្តិចតែនឹងទទួលផលបានជានិរន្ត
2026/02/10 11:01:34 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/09 12:04:11 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am