អាមេរិកជំរុញឱ្យនាវាអាមេរិកនៅឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានពីដែនទឹកអ៊ីរ៉ង់ស្របពេលភាពតានតឹង

2026/02/10 10:30:02 am        56

សហរដ្ឋអាមេរិកបានចេញគោលការណ៍ណែនាំថ្មីដល់នាវាមានទង់ជាតិអាមេរិកដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រហ័រមូស (Hormuz) ដោយអំពាវនាវឱ្យពួកគេនៅឱ្យឆ្ងាយពីដែនទឹករបស់អ៊ីរ៉ង់ ស្របពេលមានភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។

សេចក្ដីណែនាំដែលចេញផ្សាយដោយរដ្ឋបាលដែនសមុទ្រសហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ ៩កុម្ភៈសប្ដាហ៍នេះ ក៏បានជំរុញឱ្យប្រធានគ្រប់គ្រងនាវាអាមេរិកកុំផ្តល់ការអនុញ្ញាតឱ្យកងកម្លាំងអ៊ីរ៉ង់ឡើងលើនាវាអាមេរិក។

គោលការណ៍ណែនាំបានសរសេរថា ប្រសិនបើកងកម្លាំងអ៊ីរ៉ង់ឡើងលើនាវាពាណិជ្ជកម្មដែលមានទង់ជាតិអាមេរិក ក្រុមនាវិកមិនគួរទប់ទល់នឹងភាគីឡើងលើនាវាដោយកម្លាំងនោះទេ។ ការចៀសវាងការប៉ះទង្គិចដោយកម្លាំងពុំមានន័យថាយល់ព្រម ឬអនុញ្ញាតឱ្យឡើងនោះទេ។

គោលការណ៍ណែនាំខាងលើបានណែនាំថានាវាពាណិជ្ជកម្មមានទង់ជាតិអាមេរិកដែលឆ្លងកាត់ដែនទឹកទាំងនេះនៅឱ្យឆ្ងាយតាមដែលអាចធ្វើទៅបានពីដែនសមុទ្រអ៊ីរ៉ង់ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពនាវាចរណ៍។ នៅពេលធ្វើដំណើរឆ្ពោះទៅទិសខាងកើតនៅក្នុងច្រកសមុទ្រហ័រមូស នាវាទាំងឡាយត្រូវធ្វើដំណើរទៅជិតដែនសមុទ្ររបស់ប្រទេសអូម៉ង់។

សេចក្ដីណែនាំទាំងនេះបានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានធ្វើកិច្ចចរចាដោយប្រយោលមួយជុំនៅប្រទេសអូម៉ង់កាលពីថ្ងៃសុក្រសប្ដាហ៍មុន បន្ទាប់ពីមានការកើនឡើងនៃវោហារសាស្ត្រ និងការគំរាមកំហែងជាច្រើនសប្តាហ៍ ដែលនាំប្រទេសទាំងពីរឈានដល់កម្រិតប្រឈមខ្លាំងនៃការផ្ទុះសង្គ្រាម៕

អត្ថបទដែលទាក់ទង

សហរដ្ឋអាមេរិក បន្ទាបពន្ធបង់ក្លាដែស មកត្រឹម ១៩% និងការលើកលែងមួយចំនួន ក្នុងកិច្ចព្រមព្រៀងថ្មី
2026/02/10 12:09:57 pm        1
ផ្សារហ៊ុនអាស៊ី បន្តហក់ឡើង ខណៈភាគហ៊ុន Nikkei របស់ទីក្រុងតូក្យូ រីករាយនឹងថ្ងៃខ្ពស់បំផុតមួយផ្សេងទៀត
2026/02/10 12:07:41 pm        1
វិធានការបន្ទាន់ ធ្វើឱ្យគុយបាខ្វះថាមពល ខណៈការផ្គត់ផ្គង់ប្រេងថយចុះ ក្រោមសម្ពាធរបស់អាមេរិក
2026/02/10 12:03:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិក បន្ទាបពន្ធបង់ក្លាដែស មកត្រឹម ១៩% និងការលើកលែងមួយចំនួន ក្នុងកិច្ចព្រមព្រៀងថ្មី

2026/02/10 12:09:57 pm
​ផ្សារហ៊ុនអាស៊ី បន្តហក់ឡើង ខណៈភាគហ៊ុន Nikkei របស់ទីក្រុងតូក្យូ រីករាយនឹងថ្ងៃខ្ពស់បំផុតមួយផ្សេងទៀត
2026/02/10 12:07:41 pm
​វិធានការបន្ទាន់ ធ្វើឱ្យគុយបាខ្វះថាមពល ខណៈការផ្គត់ផ្គង់ប្រេងថយចុះ ក្រោមសម្ពាធរបស់អាមេរិក
2026/02/10 12:03:57 pm
​សម្ដេចធិបតី អរគុណពលរដ្ឋបានរួមសាមគ្គីគ្នាជួយវីរកងទ័ព និងពលរដ្ឋភៀសសឹកពេលសត្រូវឈ្លានពាន
2026/02/10 11:51:01 am
​កូនៗរបស់លោកJimmy Lai សង្ឃឹមថាលោកTrump និងមេដឹកនាំដទៃទៀតនឹងជំរុញឱ្យចិនដោះលែងឪពុករបស់ពួកគេ
2026/02/10 11:25:33 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am