លោក Trump គំរាមមិនឱ្យបើកស្ពានថ្មីរវាងអាមេរិក-កាណាដា និងទាមទារឱ្យមានការចរចា

2026/02/10 05:48:08 pm        119

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃចន្ទ (៩ កុម្ភៈ) បានគំរាមហាមឃាត់ស្ពានថ្មីមួយ ឈ្មោះ Gordie Howe មានតម្លៃ ៤,៦ពាន់លានដុល្លារ ដែលតភ្ជាប់ទីក្រុង Detroit របស់អាមេរិក ជាមួយនឹងទីក្រុង Windsor នៃខេត្ត Ontario របស់កាណាដា មិនឱ្យបើកដំណើរការ នៅក្នុងការគំរាមកំហែងចុងក្រោយបំផុតរបស់លោកប្រឆាំងនឹងកាណាដា ជុំវិញបញ្ហាពាណិជ្ជកម្ម។

លោក Trump លើកឡើងពី ភាពជាម្ចាស់របស់កាណាដាលើស្ពានអន្តរជាតិមួយនេះ ការបដិសេធរបស់កាណាដាក្នុងការស្តុកភេសជ្ជៈមានជាតិអាល់កុលមួយចំនួនរបស់អាមេរិកនៅហាងទំនិញកាណាដា និងពន្ធកាណាដាលើផលិតផលទឹកដោះគោ ក៏ដូចជាកិច្ចចរចាពាណិជ្ជកម្មរបស់កាណាដាជាមួយចិន។

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម លោក Trump បាននិយាយថា៖ «លោកនឹងមិនអនុញ្ញាតឱ្យស្ពាននេះបើកដំណើរការទេ រហូតដល់អាមេរិកទទួលបានសំណងពេញលេញសម្រាប់អ្វីគ្រប់យ៉ាងដែលអាមេរិកបានផ្តល់ទៅឱ្យកាណាដា ហើយសំខាន់ជាងនេះទៅទៀត កាណាដាត្រូវប្រព្រឹត្តចំពោះអាមេរិកដោយយុត្តិធម៌និងការគោរព ដែលអាមេរិកសមនឹងទទួលបាន»។ លោក Trump បន្តថា រដ្ឋបាលនឹងចាប់ផ្តើមការចរចាភ្លាមៗ ហើយ «អាមេរិកគួរតែជាម្ចាស់យ៉ាងហោចណាស់ពាក់កណ្តាលនៃទ្រព្យសម្បត្តិនេះ»។

គួររម្លឹកថា នៅឆ្នាំ២០១២ អភិបាលរដ្ឋ Michigan នៅពេលនោះ បានទទួលយកសំណើផ្តល់ជូនរបស់រដ្ឋាភិបាលកាណាដា ក្នុងការផ្តល់មូលនិធិដល់ការចំណាយភាគច្រើននៃស្ពាន Gordie Howe ថ្មី ហើយបានចាត់វិធានការមិនធម្មតាមួយដែលប្រើប្រាស់អំណាចប្រតិបត្តិរបស់រដ្ឋ និងរំលងការយល់ព្រមពីសភាអាមេរិក។ ការសាងសង់បានចាប់ផ្តើមនៅឆ្នាំ២០១៨ ហើយស្ពាននេះជិតរួចរាល់ទៅហើយ។

យោងតាមការសិក្សារបស់សាកលវិទ្យាល័យ Windsor បានឱ្យដឹងថា ស្ពាន Gordie Howe នឹងកាត់បន្ថយពេលវេលាឆ្លងកាត់បាន ២០នាទី ដោយជួយសន្សំសំចៃប្រាក់ចំនួន ២,៣ពាន់លានដុល្លារ សម្រាប់អ្នកបើកបររថយន្តដឹកទំនិញក្នុងរយៈពេល ៣០ឆ្នាំ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm