សម្តេចធិបតីណែនាំឱ្យបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ ជួបការលំបាក និងគ្រួសារក្រីក្រ ជាពិសេស​សិស្សជាស្រ្ដី

2026/02/10 11:08:10 am        121

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្តល់អាហារូបករណ៍ដល់សិស្សពូកែ សិស្សជួបការលំបាក ឬសិស្សមកគ្រួសារក្រីក្រ ជាពិសេសសិស្សជាស្រ្ដី ដើម្បីពួកគេអាចបន្តការសិក្សារហូតបញ្ចប់ថ្នាក់ឧត្តមសិក្សា និងមានចំណេះជំនាញវិជ្ជាជីវៈត្រឹមត្រូវ។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍ណែនាំបែបនេះ ក្នុងឱកាស អញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងការប្រឡងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

ក្នុងឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានអបអរសាទរចំពោះសិស្សជ័យលាភីនិទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ក៏ដូចជាជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត ៣ ទាំងអស់ក្នុងឆ្នាំ២០២៥។ សម្ដេចមានប្រសាសន៍ថា លទ្ធផលសិស្សនិទ្ទេស A សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជ័យលាភីសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈថ្ងៃនេះ គឺជានិមិត្តរូបនៃភាពជោគជ័យកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្ររបស់បេក្ខជនផ្ទាល់ ពីការបង្ហាត់បង្រៀនរបស់លោកគ្រូអ្នកគ្រូនិងបុគ្គលិកសិក្សា និងជាពិសេសការជួយគាំទ្ររបស់ឪពុកម្តាយ-អាណាព្យាបាលទៅលើការសិក្សារបស់សិស្សានុសិស្ស និងរហូតទទួលបានជោគជ័យ។

សូមជម្រាបថា លទ្ធផលកំណែទម្រង់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីឆ្នាំ២០១៤ រហូតដល់ឆ្នាំ ២០២៥ មានការប្រែប្រួលរីកចម្រើនគួឱ្យកត់សម្គាល់។ នៅឆ្នាំ ២០១៤ ការប្រឡងលើកទី១ និងលើក ទី២ មានបេក្ខជនទទួលបានជ័យលាភីនិទ្ទេស A មានតែចំនួន ១១នាក់តែប៉ុណ្ណោះ។ រហូតដល់ឆ្នាំ២០២៥នេះ ចំនួនបេក្ខជនប្រឡងជាប់ និងបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ បេក្ខជនប្រឡងជាប់បានកើនដល់ ៨៤,៥៦% និងមានបេក្ខជន ទទួលបាននិទ្ទេស A មានចំនួន ៣.០២០នាក់៕

អត្ថបទដែលទាក់ទង

ជនជាតិចិន៣១៩នាក់ទៀត ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
2026/02/10 12:14:20 pm        1
សម្ដេចធិបតី អរគុណពលរដ្ឋបានរួមសាមគ្គីគ្នាជួយវីរកងទ័ព និងពលរដ្ឋភៀសសឹកពេលសត្រូវឈ្លានពាន
2026/02/10 11:51:01 am        1
សម្ដេចធិបតីផ្ដាំដល់យុវជនឱ្យខិតខំរៀនសូត្រ ខណៈអនាគតប្រទេសជាតិត្រូវផ្សារភ្ជាប់ជាមួយយុវជន
2026/02/10 11:18:17 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រុមហ៊ុនអាកាសចរណ៍ Air Canada ផ្អាកជើងហោះហើរទៅគុយបា ខណៈកោះនេះជិតអស់ប្រេងយន្តហោះ

2026/02/10 12:46:23 pm
​ក្រុម Gen-Z នៅប្រទេសបង់ក្លាដែស ទាមទារការផ្លាស់ប្តូរ និងការងារមុនការបោះឆ្នោតជាតិ
2026/02/10 12:44:12 pm
​នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ អះអាងថា រដ្ឋាភិបាលថ្មីនឹងអាចបញ្ចប់អាណត្តិពេញលេញ
2026/02/10 12:41:55 pm
​UN៖ ការវាយប្រហារដោយយានដ្រូនលើជនស៊ីវិលនៅតែបន្តកើតមានក្នុងតំបន់ Kordofan ប្រទេសស៊ូដង់
2026/02/10 12:35:15 pm
​ការវាយប្រហាររបស់អ៊ីស្រាអែលលើលីបង់ បានសម្លាប់មនុស្សច្រើននាក់រួមមានទាំងមន្ត្រីសន្តិសុខ និងកុមារ
2026/02/10 12:31:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/09 10:46:08 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/06 09:52:24 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/10 04:42:49 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/09 04:17:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am