ភាគហ៊ុនអាស៊ីបានបន្តកើនឡើងនៅថ្ងៃអង្គារ ១០ កុម្ភៈនេះ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំងនៃទីផ្សារភាគហ៊ុន Wall Street ស្របពេលដែលភាគហ៊ុន Nikkei របស់ទីក្រុងតូក្យូ បានកើនឡើងជាងពីរភាគរយដល់កំណត់ត្រាមួយផ្សេងទៀត បន្ទាប់ពីជ័យជម្នះដ៏គួរឱ្យភ្ញាក់ផ្អើលរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ក្នុងការបោះឆ្នោតសកល។

ការកើនឡើងនៅទូទាំងទីផ្សារពិភពលោកបាននាំមកនូវភាពស្ងប់ស្ងាត់ដល់កន្លែងជួញដូរនានា បន្ទាប់ពីការហក់ឡើងផ្នែកទ្រព្រសកម្មដ៏ទូលំទូលាយកាលពីសប្តាហ៍មុន ដោយក្នុងនោះក្រុមហ៊ុនបច្ចេកវិទ្យាដែលត្រូវចំណាយខ្ពស់ដោយសារបច្ចេកវិទ្យា AI បារម្ភពីការឈរជើងរបស់ខ្លួន ។

ក្រុមវិនិយោគិនក៏កំពុងត្រៀមខ្លួនសម្រាប់ការចេញផ្សាយទិន្នន័យសំខាន់ៗរបស់សហរដ្ឋអាមេរិកនៅសប្តាហ៍នេះដែរ ដោយសង្ឃឹមថានឹងបានមើលឃើញថ្មី អំពីសេដ្ឋកិច្ចធំបំផុតរបស់ពិភពលោក និងគំនិតអំពីផែនការរបស់ធនាគារកណ្តាលសហរដ្ឋអាមេរិកសម្រាប់អត្រាការប្រាក់។
ផ្សារភាគហ៊ុននៅទីក្រុងតូក្យូបានបន្តកើនឡើងយ៉ាងខ្លាំងនៅដើមសប្តាហ៍នេះ ដែលបានកើតឡើងបន្ទាប់ពីការឈ្នះឆ្នោតសភាជាន់ទាបដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោកស្រីនាយករដ្ឋមន្ត្រី Takaichi ដែលបើកផ្លូវសម្រាប់ការជំរុញសេដ្ឋកិច្ច និងការកាត់បន្ថយពន្ធយ៉ាងច្រើន។

ក្រុមហ៊ុនបច្ចេកវិទ្យា ដែលជាកត្តាជំរុញដ៏សំខាន់នៃការកើនឡើងរបស់ផ្សារហ៊ុន Nikkei ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន បាននាំមុខគេម្តងទៀត ដោយក្រុមហ៊ុនវិនិយោគខ្នាតយក្ស SoftBank កើនឡើងជាង ១០ ភាគរយ ខណៈដែលក្រុមហ៊ុន Tokyo Electron, Sony និង Advantest ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ៕