អាមេរិក ឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអាមេនី ក្នុងទស្សនកិច្ចរបស់លោក Vance

2026/02/10 07:29:13 pm        77

អាមេនី និងសហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ (៩ កុម្ភៈ) បានឯកភាពធ្វើកិច្ចសហប្រតិបត្តិការក្នុងវិស័យនុយក្លេអ៊ែរស៊ីវិល ខណៈទីក្រុងវ៉ាស៊ីនតោន ស្វះស្វែងពង្រឹងទំនាក់ទំនងជាមួយអាមេនី ដែលជាអតីតសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី រយៈពេលជាច្រើនខែបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បានសម្របសម្រួលកិច្ចព្រមព្រៀងសន្តិភាពមួយនៅក្នុងតំបន់កូកាសខាងត្បូងមួយនេះ។

សេចក្តីថ្លែងការណ៍មួយស្តីពីកិច្ចព្រមព្រៀងវិស័យនុយក្លេអ៊ែរ ត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីអាមេនី លោក Nikol Pashinyan និងអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលកំពុងបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃនៅក្នុងប្រទេសនេះ។ ភាគីទាំងពីរបាននិយាយថា ពួកគេបានបញ្ចប់កិច្ចចរចាលើអ្វីដែលគេស្គាល់ថាជា កិច្ចព្រមព្រៀង១២៣ ដែលអនុញ្ញាតឱ្យអាមេរិក ផ្តល់អាជ្ញាបណ្ណស្របច្បាប់ផ្នែកបច្ចេកវិទ្យា និងឧបករណ៍នុយក្លេអ៊ែរ ដល់ប្រទេសដទៃទៀត។

លោក Vance បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យមានការនាំចេញដំបូងរបស់សហរដ្ឋអាមេរិក ទៅកាន់អាមេនី រហូតដល់ ៥ ពាន់លានដុល្លារ បូករួមទាំងកិច្ចសន្យាប្រេងឥន្ធនៈ និងការថែទាំរយៈពេលវែងចំនួន ៤ ពាន់លានដុល្លារបន្ថែមទៀត។

អាមេនី ដែលពឹងផ្អែកយ៉ាងខ្លាំងទៅលើរុស្ស៊ីនិងអ៊ីរ៉ង់ជាយូរមកហើយសម្រាប់ការផ្គត់ផ្គង់ថាមពលរបស់ខ្លួន ឥឡូវនេះកំពុងពិនិត្យឡើងវិញនូវសំណើពីក្រុមហ៊ុនអាមេរិក រុស្ស៊ី ចិន បារាំង និងកូរ៉េខាងត្បូង ដើម្បីសាងសង់រ៉េអាក់ទ័រនុយក្លេអ៊ែរថ្មីមួយ ដើម្បីជំនួសរោងចក្រថាមពលនុយក្លេអ៊ែរ Metsamor ដ៏ចំណាស់របស់ខ្លួន ដែលសាងសង់ដោយរុស្ស៊ី៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក
2026/07/24 07:46:06 pm        10
ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm        12
តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ជំរុញឱ្យប្រជាជនក្នុងតំបន់នៅចម្ងាយ​ ៥០០ម៉ែត្រ ពីកន្លែងស្នាក់នៅសម្ងាត់របស់កងទ័ពអាមេរិក

2026/07/24 07:46:06 pm
​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង
2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm