នាយករដ្ឋមន្ត្រីស្ដីទីរបស់ថៃ អះអាងថា រដ្ឋាភិបាលថ្មីនឹងអាចបញ្ចប់អាណត្តិពេញលេញ

2026/02/10 07:41:55 pm        83

នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក Anutin Charnvirakul បានលើកឡើងនៅថ្ងៃអង្គារ (១០ កុម្ភៈ) នេះថា លោកមានទំនុកចិត្តថា រដ្ឋាភិបាលថ្មីរបស់លោកនឹងបញ្ចប់អាណត្តិ ៤ឆ្នាំពេញលេញរបស់ខ្លួន នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

យោងតាមលទ្ធផលបឋមក្នុងការបោះឆ្នោតជាតិរបស់ថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ គណបក្សភូមិចៃថៃ អភិរក្សនិយមរបស់លោក Anutin ទទួលបានប្រមាណ ១៩៣ អាសនៈ ក្នុងចំណោម ៥០០ អាសនៈ ដោយយកឈ្នះលើគណបក្សប្រជាជនថៃ ដែលជាក្រុមកំណែទម្រង់ និងគណបក្សភឿថៃ ដែលជាក្រុមប្រជានិយម។ មន្ត្រីរដ្ឋាភិបាលថៃមួយរូបបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលថ្មីរបស់ប្រទេសនេះ ទំនងជានឹងចូលកាន់តំណែងនៅចុងខែមេសា ដ៏ឆាប់ខាងមុខ។

កាលពីថ្ងៃអាទិត្យ នៅពេលត្រូវសាកសួរពីការបង្កើតរដ្ឋាភិបាលចម្រុះនិងការតែងតាំងគណៈរដ្ឋមន្ត្រី លោក Anutin បាននិយាយថា លោកកំពុងរង់ចាំភាពច្បាស់លាស់លើតួលេខចុងក្រោយ ហើយបក្សនីមួយៗនឹងត្រូវធ្វើកិច្ចពិភាក្សាផ្ទៃក្នុងអំពីជំហានបន្ទាប់។

លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់ផ្នែកអាស៊ីនៅវិទ្យាស្ថាន Capital Economics បាននិយាយក្នុងកំណត់ចំណាំមួយកាលពីថ្ងៃចន្ទថា៖ លទ្ធផលនៃការបោះឆ្នោតរបស់ថៃ គួរតែជួយបន្ថយហានិភ័យនយោបាយបានខ្លះក្នុងរយៈពេលដ៏ខ្លីខាងមុខ ប៉ុន្តែមិនជួយអ្វីច្រើនទេក្នុងការផ្លាស់ប្តូរចក្ខុវិស័យសេដ្ឋកិច្ចដ៏លំបាករបស់ប្រទេសនេះ។

ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុប (GDP) ចំនួន ២,២% ដែលត្រូវបានប៉ាន់ប្រមាណសម្រាប់ឆ្នាំមុន សេដ្ឋកិច្ចថៃមានភាពយឺតយ៉ាវជាងប្រទេសដទៃទៀតក្នុងតំបន់ ដែលមួយផ្នែកដោយសារតែកត្តារួមបញ្ចូលគ្នានៃការប្រើប្រាស់ដ៏យឺតយ៉ាវក្រោមបំណុលគ្រួសារដែលកំពុងកើនឡើង ប្រជាជនវ័យចំណាស់ និងពន្ធគយរបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm