ជាង៣០ឆ្នាំមកនេះ ប្រជាជន​កម្ពុជា​ជាង ២ម៉ឺននាក់​ទទួល​បាន​ឱកាស​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី

2026/02/10 08:45:57 pm        163

មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងឱ្យដឹងថា គិតចាប់តាំងពីឆ្នាំ១៩៩៤មក មាន​​ប្រជាជនកម្ពុជាប្រមាណជាង ២ម៉ឺននាក់រួចមកហើយ បានទទួល​ឱកាស​ទៅ​បន្ត​ការ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលីនៅគ្រប់កម្រិតសិក្សា ហើយបានត្រឡប់មកវិញជាមួយនឹងចំណេះដឹង ជំនាញ និង​បណ្តាញទំនាក់ទំនងជាអន្តរជាតិ។

នៅក្នុងកម្មវិធីបើកអាហារូបករណ៍អូស្ត្រាលីនៅកម្ពុជា ឆ្នាំសិក្សា២០២៧ កាលពីព្រឹកថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មាន​ប្រសាសន៍ឱ្យដឹងថា អូស្ត្រាលីគឺជាដៃគូដ៏រឹងមាំមួយនៅក្នុងវិស័យអប់រំកម្ពុជា ដែល​ជួយ​ស្រោច​ស្រង់ និងកសាងកម្ពុជាឡើងវិញក្រោយសង្គ្រាមស៊ីវិល។ ឈានមកដល់ទសវត្សរ៍ឆ្នាំ១៩៨០ និង​១៩៩០ អូស្ត្រាលីបានផ្តល់ការគាំទ្រយ៉ាងសំខាន់សម្រាប់ការបណ្តុះបណ្តាលភាសាអង់គ្លេស ដល់​ប្រជាជន​កម្ពុជា។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្តទៀតថា ក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមកនេះ អ្នក​សិក្សា​ស្រាវ​ជ្រាវកម្ពុជាជាង១ ១០០នាក់ បានទទួលអត្ថប្រយោជន៍ពីអាហារូបករណ៍ Australia Awards​ ដើម្បីបន្តការសិក្សានៅតាមសកលវិទ្យាល័យលំដាប់ពិភពលោកជាច្រើនរបស់អូស្ត្រាលី។ អាហារូបករណ៍នេះ គឺជាជំហានមួយសម្រាប់ជ័លាភីទាំងអស់ក្នុងការផ្លាស់ប្តូរ និងអភិវឌ្ឍ ចាប់​តាំង​ពី​កម្រិតបុគ្គល ស្ថាប័ន និងសង្គមជាតិ។ ក្នុងពេលបច្ចុប្បន្ននេះ អតីតនិស្សិត​ដែល​ទទួល​អាហា​រូបករណ៍អូស្ត្រាលី បាននឹងកំពុងក្លាយជាអ្នកជំនាញ និងថ្នាក់ដឹកនាំ នៅតាមស្ថាប័ន រដ្ឋ និង​ឯកជន ដោយបានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ រួម​មានអភិបាលកិច្ចល្អ សុខាភិបាល ការអប់រំ និងវិស័យផ្សេងៗជាច្រើនទៀត។

ឯកឧត្តម ដេរិក យិប (Derek Yip) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញ​សមត្ថ​ភាព​នៃ​ប្រទេស​អូស្ត្រាលី ​ប្រ​ចាំនៅប្រទេសកម្ពុជា បានបញ្ជាក់ថា អាហារូបករណ៍អូស្ត្រាលី គឺជា​អាហា​រូបករណ៍​អន្តរជាតិ​ដ៏​មានកិត្យានុភាព ដែលរដ្ឋាភិបាល​អូស្ត្រាលី​ផ្តល់​ជូន​ដល់​យុវជន​ជំនាន់​ក្រោយ​ដែល​នឹង​ក្លាយ​ខ្លួន​ជាថ្នាក់ដឹកនាំសាកលក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ ឯកឧត្តម បានបន្ថែមថា តាម​រយៈ​ការ​សិក្សា ​និងស្រាវជ្រាវ និស្សិតអាហារូបករណ៍អាចអភិវឌ្ឍជំនាញ និងចំណេះដឹង ដើម្បីជំរុញ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ និងជួយកសាងទំនាក់ទំនងឋិតថេរយូរអង្វែងរវាងប្រជាជនកម្ពុជា និង​ប្រជា​ជន​អូស្ត្រាលី​។

សូមជំរាបជូនថា ប្រទេសអូស្ត្រាលី​បាន​ចាប់ផ្តើម​ផ្តល់​អាហារូបករណ៍​ដល់​ប្រជាជន​កម្ពុជា​នៅក្នុ​ង​ទសវត្សរ៍​ឆ្នាំ​១៩៥០ ស្ថិតក្រោមផែនការកូឡុំបូ។ កម្មវិធីនេះបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ១៩៩៤ ដោយ​មានឈ្មោះថា អាហារូបករណ៍អភិវឌ្ឍន៍អូស្ត្រាលី (ADS)។ អាហារូបករណ៍អូស្ត្រាលីប្រចាំនៅកម្ពុជា (AAC) បន្តកេរដំណែលនោះរហូតមកដល់ពេលបច្ចុប្បន្ន តាម​រយៈ​ការ​ផ្តល់​ឱកាស​ជូន​ប្រជាជន​កម្ពុជា​ដើម្បី​ឱ្យពួក​គេ​ទទួល​បាន​គុណវុឌ្ឍិ​សិក្សា​កម្រិត​អនុ​បណ្ឌិត​ (ទាំងតាមវគ្គសិក្សា ឬ ស្រាវជ្រាវ) ឬ កម្រិតបណ្ឌិតនៅគ្រឹះស្ថានឧត្តមសិក្សាអូស្ត្រាលី៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        123
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm