អ្នកនាំពាក្យ៖ អាទិភាពខ្ពស់បំផុតរបស់រដ្ឋាភិបាល គឺការការពារទឹកដី និងពលរដ្ឋ ដោយសន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ

2026/02/10 09:00:10 pm        151

រាជរដ្ឋាភិបាលកម្ពុជាតាំងតែពីការដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្រ្ដី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា រហូតបន្តដឹកនាំដោយ សម្ដេចមហា​បវរ​ធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីបច្ចុប្បន្ន តែងតែគិតគូរ និងយកចិត្ត​ទុកដា​ក់​អាទិភាព​ខ្ពស់​បំផុត​ គឺការការពារទឹកដី និងពលរដ្ឋ ដោយប្រើប្រាស់វិធីសាស្រ្ដ សន្ដិវិធី ផ្អែកលើច្បាប់អន្តរជាតិ។ នេះ​បើតាមការបញ្ជាក់របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ឯកឧត្តម ប៉ែន បូណា អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាលកម្ពុជា បានថ្លែថា ជាក់ស្ដែង សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែ​បញ្ជាក់​ម្ដង​ហើយ​ម្ដង​ទៀតថា រាជរដ្ឋាភិបាលបាន និងកំពុងខិតខំ​ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ដោយ​ឈរ​លើ​មូលដ្ឋាន​ច្បាប់អន្តរជាតិដើម្បីធានានូវដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងរយៈពេល​យូរ​សម្រាប់​ប្រទេសជាតិ និងប្រជាពលរដ្ឋ។

អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ទន្ទឹមនឹងដៃម្ខាងដោះស្រាយ​បញ្ហា​ជូន​ពលរដ្ឋ​ដែលរង​ផល​ប៉ះ​ពា​ល់​ពី​សង្គ្រាមរំលោភបំពានរបស់ថៃ ដៃម្ខាងទៀត រាជរដ្ឋាភិបាលក៏បាននិងកំពុងខិតខំយ៉ាងខ្លាំង និ​ង​យ៉ាង​សកម្មលើនយោបាយការទូត ដើម្បីដោះស្រាយបញ្ហាព្រំដែន​ជាមួយ​ប្រទេស​ថៃ​ដោយ​សន្តិវិធី​តាម​យន្តការ JBCដោយអនុលោមតាមអនុសញ្ញា សន្ធិសញ្ញានិងច្បាប់អន្តរជាតិ ដោយ​គោរព​យ៉ាងខ្ជាប់ខ្ជួននូវស្មារតី នៃ​សេចក្តីប្រ​កាស​រួម​នៃ​កិច្ច​ប្រជុំ​ពិសេស​លើកទី៣ របស់​គណៈកម្មាធិការ​ព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៥។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​តវ៉ា​ជា​បន្ត​បន្ទាប់​ប្រឆាំង​រាល់​សកម្មភាព​រំលោភ​បំពាន​នានា​នៅ​ក្នុងតំបន់ដែលភាគីថៃដណ្តើមកាន់កាប់ខុសច្បាប់ដោយប្រើកម្លាំងយោធា។ ជាក់​ស្តែង​ក្នុង​អំឡុង​ពេល៦ខែចុងក្រោយនេះ ក្រសួង និងស្ថាប័ននានារបស់​រាជរដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន កំណត់ទូតតវ៉ា សេចក្តីថ្លែងការណ៍ និងលិខិតបកស្រាយ​ឬ​បំភ្លឺ​ឆ្លើយ​តប​ផ្សេង​ៗ​គ្រប់​ទម្រង់​សរុបចំនួនជិត៧០០លើក និងការឆ្លើយតប​ក៏​ដូច​ជា​ការ​បញ្ជាក់​ជំហរ​របស់​កម្ពុជា​ដោយ​ផ្ទាល់​មាត់​តាមរយៈការរៀបចំធ្វើបច្ចុប្បន្នភាព(Press Briefing) របស់អ្នកនាំពាក្យ​ជា​ប្រចាំ​ថ្ងៃ​ចំនួន​ជិត​២០០ លើក។ ក្រៅពីនោះ នៅមានការធ្វើបទបង្ហាញឬដឹកនាំអង្គទូត តំណាងអង្គការ​អន្តរជាតិ ​អ្នកសង្កេតការណ៍អាស៊ាន(AOT) និងសម្របសម្រួលឱ្យ​អ្នក​សារព័ត៌​មាន​ជាតិ​ និង​អន្តរជាតិ​ទៅ​មើលស្ថានភាពជាក់ស្តែងនៅតាមព្រំដែនជាបន្តបន្ទាប់។

អ្នកនាំពាក្យបន្តអំពាវនាវដល់បងប្អូនជនរួមជាតិចងចាំប្រសាសន៍សម្តេចធិបតីនាយករដ្ឋមន្ត្រីថា ទោះ​បីជាយើងឈឺចាប់ យើងរងរបួសផ្លូវកាយ ឬផ្លូវចិត្ត តែយើងមិនដួលនោះទេ ផ្ទុយទៅវិញ យើង​ត្រូវពង្រឹងខ្លួនយើងឱ្យរឹងមាំឡើយ៕ 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm