មនុស្សជាច្រើនបានមកប្រមូលផ្តុំគ្នានៅទីក្រុង Alexandria រដ្ឋវើជីនៀ កាលពីថ្ងៃចន្ទ ទី៩ ខែកុម្ភៈដើម្បីទទួលព្រះសង្ឃពុទ្ធសាសនាមួយក្រុមក្នុង «ការនិមន្តដោយថ្មើរជើងដើម្បីសន្តិភាព» ឆ្លងកាត់ប្រទេសរបស់ពួកគេ ជាការធ្វើដំណើរក្នុងគោលបំណងជំរុញសន្តិភាព ស្មារតី និងវិបុលភាពនៅទូទាំងពិភពលោក។ ការនិមន្តដើរនេះ ដឹកនាំដោយព្រះតេជគុណ Bhikkhu Paññākāra ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៦ ខែតុលា នៅទីក្រុង Fort Worth រដ្ឋតិចសាស ជាថ្ងៃគម្រប់១០៧ថ្ងៃនៃការធ្វើដំណើរ គិតត្រឹមថ្ងៃទី១០ ខែកុម្ភៈនេះ។

ព្រះតេគុណ Paññākāra មានសង្ឃដីការទៅកាន់អ្នកគាំទ្រក្នុងអំឡុងថ្លែងសុន្ទរកថា នៅទីក្រុង Alexandria ថា «យើងនិមន្តដើរមិនមែនដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍មកលើខ្លួនយើងទេ ប៉ុន្តែដើម្បីបង្កើនការយល់ដឹងអំពីសន្តិភាព»។
ការធ្វើដំណើរ បង្ហាញឱកាសនៃការចូលរួមរបស់សហគមន៍ រួមទាំងការចែកខ្សែដៃសន្តិភាព និងផ្កា ដោយព្រះសង្ឃ។ នៅទីក្រុង Alexandria អភិបាលក្រុង លោក Alyia Gaskins បានថ្លែងទៅកាន់ការជួបជុំគ្នា ដោយសរសើរក្រុមព្រះសង្ឃចំពោះការលះបង់ក្នុងការផ្សព្វផ្សាយសន្តិភាព។

ដោយមានរយៈពេលជាង១០០ថ្ងៃ «ការធ្វើដំណើរដើម្បីសន្តិភាព» បានខិតខំជម្រុញប្រជាជននៅទូទាំងរដ្ឋជាច្រើនឱ្យបង្ហាញពីការអាណិតអាសូរ និងការរួមរស់ជាមួយគ្នា។ ក្រុមព្រះសង្ឃ ដែលត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅដោយប្រជាជន នឹងរៀបចំពិធីជួបជុំសន្តិភាព ក្នុងគោលបំណងបន្សល់ទុកនូវសារដ៏យូរអង្វែងនៃក្តីសង្ឃឹម និងសាមគ្គីភាព។