អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធងាកមករៀនជំនាញបច្ចេកទេស ដើម្បីអភិវឌ្ឍខ្លួនបង្កើន​ជីវភាព​ឱ្យ​សមរម្យ​ជាង​មុន

2026/02/10 10:14:38 pm        192

ការរៀនជំនាញបច្ចេកទេសទទួលបានអត្ថប្រយោជន៍ជាច្រើន ម្លោះ​ហើយ​បាន​ជា​អ្នក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ងាកមកចូលរៀនជំនាញបច្ចេកទេសនេះ ដោយសង្ឃឹមថា ជីវភាពនឹងល្អជាមុន បន្ទាប់​ពី​រៀន​ចប់។

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១០ខែកុម្ភៈនេះ បានប្រាប់BTV ឱ្យ​បាន​ដឹង​ថា មូលហេតុដែលចូលរៀនជំនាញបច្ចេកទេសជួសជុល និងថែទាំរថយន្ត ព្រោះចូល​រៀន​អត់​បង់​លុយ ​និងពេលរៀនចប់ងាយស្រួលរកការងារធ្វើ ទទួលបានប្រាក់ចំណូលសមរម្យ ធ្វើ​ឲ្យ​ជីវភាព​រស់​នៅល្អជាងមុន។ លើសពីនេះ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ឋបានអរគុណដល់រាជរដ្ឋាភិបាល ដែ​លបា​នដាក់ចេញគោលនយោបាយ បណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ​ជូន​ប្រជា​ពលរដ្ឋ​ ដោយឥតគិតថ្លៃ។

លោក ណុន ឌី គ្រូបបណ្តុះបណ្តាញជំនាញបច្ចេកទេសថែទាំ និងជួសជុលរថយន្ត នៅវិទ្យាស្ថាន​បច្ចេក​ទេស​ឧស្សាហកម្ម បានលើកឡើងថា អ្នកដែលរៀនជំនាញបច្ចេកទេសនេះចប់ ចេះ​ពិត​ប្រាកដ​ គឺមានការងារធ្វើគ្រប់ៗគ្នា ដោយមានការសម្របសម្រួលពីវិទ្យាស្ថាន និងក្រសួងការងារ ម្លោះ​ហើយទើបមានយុវជន និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានចូល​រៀន​ជំនាញ​បច្ចេក​ទេស​ជា​បន្ត​បន្ទាប់​។

គួរបញ្ជាក់ដែរថា កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និង​បច្ចេក​ទេស​ដល់​យុវជន​ម​ក​ពី​គ្រួសារ​ក្រីក្រ​ និងគ្រួសារងាយរងហានិភ័យ ចូលរៀនដោយឥតគិតថ្លៃ មានជំនាញ​៣៨​ក្នុង​វិស័យ​អាទិភាព​ចំនួន​១០ដែលក្នុងនោះរួមមាន៖ទី១.វិស័យសំណង់ ទី២.វិស័យអគ្គិសនី និងថាមពល ទី៣.វិស័យអេឡិចត្រូនិក ទី៤.វិស័យបរិក្ខាត្រជាក់ និងកំដៅ ទី៥.វិស័យកម្មន្តសាល ទី៦.វិស័យមេ​កា​និក​/មេកានិករថយន្ត ទី៧.វិស័យទេសចរណ៍ ទី៨.វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី៩.​វិស័យ​សេវាកម្ម និងទី១០.វិស័យធុរកិច្ច និងព័ត៌មានវិទ្យា៕ អត្ថបទ៖ទូច សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm