មន្ត្រីជំនាញពាក់ព័ន្ធអំពាវនាវដល់សិស្សានុសិស្សកុំប្រើប្រាស់ខុសនូវអត្ថន័យថ្ងៃ១៤ កុម្ភៈ

2026/02/10 11:06:28 pm        423

មន្ត្រីជំនាញមន្ទីរកិច្ចការនារី មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បាន​អំពាវ​នាវ​កុំ​ឲ្យ​សិស្សានុសិស្សមានការយល់ច្រឡំថ្ងៃទី១៤ ខែកុម្ភៈ និងប្រើប្រាស់ខុស ដោយគួរយក​ថ្ងៃ​នេះ​ទៅ​ធ្វើ​ការ​ងារ​មនុស្សធម៌មានប្រយោជន៍ដល់សង្គមវិញ ។

លោកស្រី កាន់ រតនៈឧប្បុល ប្រធានមន្ទីរកិច្ចការនារី រាជធានីភ្នំពេញ បានអំពាវនាវកុំឲ្យសិស្សានុ សិស្ស​មានការយល់ច្រឡំថាថ្ងៃទី១៤ ខែកុម្ភៈ ជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់គូសង្សារ គឺមិនមែនទេ ថ្ងៃ​១៤ កុម្ភៈ គឺជាថ្ងៃផ្តល់ក្តីស្រឡាញ់ដល់លោកគ្រូ អ្នកគ្រូ ចាស់ព្រឹទ្ធាចារ្យ និងក្រុមគ្រួសារ។ ហើយ​គួរយកថ្ងៃទី១៤ កុម្ភៈ នាំគ្នា​ទៅ​បរិច្ចា​គ​ឈាម​ជួយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរ​ពេទ្យ​។ ហើយគួរយកថ្ងៃទី១៤ កុម្ភៈ នាំគ្នាទៅបរិច្ចាគ​ឈាម​ជួយ​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ។ ការអំពាវនាវនេះ ក្នុងវេទិការអប់រំផ្សព្វផ្សាយស្តីពីសីលធម៌សង្គម តម្លៃនិង​គ្រួសារ​ខ្មែរ​ នៅវិទ្យាល័យ ជាស៊ីម សាមគ្គី នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ២០២៦។

លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ បាន​ថ្លែងថា ថ្ងៃទី១៤ កុម្ភៈ ដែលជាទូទៅនាំគ្នាថាជាទិវានៃក្តីស្រឡាញ់ ថ្ងៃទី១៤ កុម្ភៈ ប៉ុន្តែវាជា​ការ​ពេញនិយមរបស់យុវវ័យ ហើយវាអាចនឹងប៉ះពាល់ទៅដល់វប្បធម៌ ប្រពៃណីជាតិផងដែរ។ ទិ​វា​នៃ​ក្តីស្រឡាញ់ ១៤ កុម្ភៈ ដែល​ត្រូវបានគេទទួលស្គាល់នៅជុំវិញពិភពលោក​សម្រាប់​ប្រទេស​ប្រកាន់​នៅ​សាសនាគ្រឹស្ត ដោយឡែកនៅកម្ពុជា​មិនមានទិវានេះទេ។ ប៉ុន្តែ​មិន​បដិសេធ​ទេ​នៅ​ក្តី​ស្រឡាញ់ ​ក្តីស្រឡាញ់មិនមានតែថ្ងៃ១៤ កុម្ភៈ ទេ ក្តីស្រឡាញ់មាន៣៦៥ថ្ងៃក្នុងមួយឆ្នាំ។

រីឯកញ្ញា យុទ្ធ ច័ន្ទកន្និកា សិស្សនៅវិទ្យាល័យ ជា ស៊ីម សាមគ្គី បានបង្ហាញចំណាប់អារម្មណ៍ថា ក្នុងនាមសិស្សានុសិស្សក៏ដូចជាយុវនារី គឺមិនគួរយល់ច្រឡំថ្ងៃទី១៤ កុម្ភៈ គឺជាបុណ្យសង្សារ ឬក៏ការចែករំលែកក្តីស្រឡាញ់ទៅកាន់ដៃគូរសង្សារនោះទេ។ ប៉ុន្តែវាគឺជាថ្ងៃបុណ្យដែលចែករំលែកឬក៏បង្ហាញនៅក្តីស្រឡាញ់ចំពោះឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ ហើយមិនមែនជាការប្រព្រឹត្តសកម្មភាពណាមួយច្រាសចាកពីប្រពៃណីនោះទេ។

សូមជម្រាបថា មន្ទីរកិច្ចការនារីរាជធានីភ្នំពេញ បានសហការជាមួយគណៈគ្រប់គ្រងវិទ្យាល័យ ជា ស៊ីម សាមគ្កី រួមទាំងលោកគ្រូ អ្នកគ្រូ អាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចូលរួមទប់ស្កាត់ សកម្មភាពមិនប្រក្រតីនៅថ្ងៃទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ដើម្បីកុំឲ្យយុវជនមួយចំនួនយល់ខុស ពីព្រោះមានយុវជន យុវតីមួយចំនួនតូចកំពុងតែភ្លើតភ្លើន ភ្លេចការសិក្សា បាត់បង់សេចក្ដីថ្លៃថ្នូរដោយប្រាស់ចាកពីវប្បធម៌និងប្រពៃណីជាតិ៕ អត្ថបទ ៖ វង្ស សុភាព

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm