ព្រះវិហារ ៖ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ បានជួបសំណេះសំណាលជាមួយមន្រ្តីកងឯកភាពកំចាត់មីនទី៤ និងកងឯកភាពកំចាត់មីនទី៦ នៅប្រាសាទកោះកេរ្តិ៍ ខេត្តព្រះវិហារ ព្រមទាំងពិនិត្យវឌ្ឍនភាពនៃកិច្ចប្រតិបត្តិការគម្រោង"ជំនួយលុបបំបាកគ្រាប់មីននៅកម្ពុជា" ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ។
ឯកឧត្តម ហេង រតនា មានប្រសាសន៍ថា គម្រោងនេះមានរយៈពេល១២ខែ ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២២ ដែលមានថវិកាគាំទ្រគម្រោងចំនួន ២.៥ លានដុល្លារសហរដ្ឋអាមេរិក មានផែនការរំដោះផ្ទៃដីមានបញ្ហាគ្រាប់មីន និងគ្រាប់បែកចង្កោម ឲ្យបានចំនួន២ ០០០ហិចតា ដែលនឹងប្រតិបត្តិការនៅក្នុងខេត្តចំនួន៧ គឺខេត្តឧត្តរមានជ័យ ស្ទឹងត្រែង ព្រះវិហារ ក្រចេះ កំពង់ធំ សៀមរាប និងខេត្តកំពង់ឆ្នាំង ដែលមានកម្លាំងប្រតិបត្តការក្នុងគម្រោងនេះចំនួនជាង ៣០០នាក់ ។
ឯកឧត្តម បានបញ្ជាក់ថា គម្រោងជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន នេះ បានផ្តល់ជូនរាជរដ្ឋាភិបាល ផ្អែកតាមសំណេីរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នេីសុំប្រធា នាធិបតីចិន ដេីម្បីជួយគាំទ្រសកម្មភាពអង្គភាពសុីម៉ាក់ ក្នុងការបោសសំអាតសំណល់យុទ្ធភណ្ឌសង្គ្រាមមនុស្សធម៌ និងពង្រឹងសមត្ថភាពជាតិនៃវិស័យមីននៅកម្ពុជា ៕អត្ថបទ ៖ សុខរិទ្ទ






