នៅថ្ងៃអង្គារនេះ ក្រុមស៊ើបអង្កេត បានវាយឆ្មក់ទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូង ស្របពេលដែលពួកគេស៊ើបអង្កេតលទ្ធភាពដែលរដ្ឋាភិបាលពាក់ព័ន្ធនឹងការឈ្លានពានយានដ្រូនឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីកូរ៉េខាងជើង ។
ទីក្រុងព្យុងយ៉ាង និយាយថា ពួកគេបានបាញ់ទម្លាក់យានដ្រូនឈ្លបការណ៍នៅជិតមជ្ឈមណ្ឌលឧស្សាហកម្ម Kaesong កាលពីខែមករា ដោយពួកគេបានចោទប្រកាន់ទីក្រុងសេអ៊ូលថា បានបញ្ជូនយានគ្មានមនុស្សបើក ដើម្បីប្រមែប្រមូលព័ត៌មានលើគោលដៅសំខាន់ៗ ។
ដំបូងឡើយកូរ៉េខាងជើងបានច្រានចោលការជាប់ពាក់ព័ន្ធផ្លូវការណាមួយ ក្នុងនោះលោកប្រធានាធិបតី Lee Jae Myung និយាយថា ទង្វើបែបនេះ ស្មើនឹងការបាញ់ចូលទៅក្នុងទឹកដីកូរ៉េខាងជើង ។
កងកម្លាំងយោធា-នគរបាលចម្រុះ និយាយនៅថ្ងៃអង្គារនេះថា ពួកគេកំពុងស៊ើបអង្កេតទាហានបំពេញតួនាទី ៣នាក់ ហើយនិងបុគ្គលិកម្នាក់របស់ទីភ្នាក់ងារចារកម្ម នៅក្នុងកិច្ចខិតខំមួយ ដើម្បីបង្កើតទំនុកចិត្តឡើងវិញ ។
ក្រុមស៊ើបអង្កេត បានវាយឆ្មក់ទីតាំង ១៨កន្លែង រួមទាំងទីបញ្ជាការចារកម្មការពារជាតិ និងសេវាកម្មចារកម្មជាតិ ។
យោងតាមសេចក្តីថ្លែងការណ៍ដែលបានចុះផ្សាយដោយទីភ្នាក់ងារព័ត៌មានរដ្ឋ KCNAរបស់កូរ៉េខាងជើង បានឲ្យដឹងថា យោធាទីក្រុងព្យុងយ៉ាង បានបាញទម្លាក់យានដ្រូនមួយគ្រឿងដែលផ្ទុកសម្ភារៈឈ្លបការណ៍ កាលពីខែមករា ៕