អង្គការ​សហប្រជាជាតិ​កត់ត្រា​ជន​ស៊ីវិល​ស្លាប់​ជាង ​៧០០​នាក់​រួម​ទាំង​កុមារ​ ៥២​នាក់​ក្នុង​សង្គ្រាម​អ៊ុយ​ក្រែ​ន​

2022/03/18 09:25:10 am        1.9 K

​អ៊ុយក្រែន៖ ប្រធាន​កិច្ចការ​នយោបាយ​របស់​អង្គការសហប្រជាជាតិ​លោកស្រី Rosemary DiCarlo បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ជន​ស៊ីវិល​ជាង ៧០០​នាក់​រួម​ទាំង​កុមារ​ ៥២​នាក់​បាន​ស្លាប់​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន ចាប់​តាំង​ពី​ប្រទេស​រុស្ស៊ី​បើក​ការ​វាយ​លុក ​៣​សប្ដាហ៍​កន្លង​ទៅ​នេះ ប៉ុន្តែ​ចំនួន​ពិតប្រាកដ​ទំនងជា​ខ្ពស់​ជាង​នេះ​។

​លោកស្រី DiCarlo បាន​និយាយ​ថា ​ភាគច្រើន​នៃ​ជនរងគ្រោះ​ទាំងនេះ​បណ្ដាលមកពី​ការប្រើប្រាស់​អាវុធ​គ្រឿងផ្ទុះ​ មាន​វិសាលភាព​ប៉ះពាល់​ខ្លាំង។ អគារ​លំនៅឋាន​ប្រជាពលរដ្ឋ​រាប់​រយ រួម​ទាំង​សាលា​រៀន និង​មន្ទីរពេទ្យ​ជាច្រើន​ត្រូវ​បាន​បំផ្លាញ ឬ​ខូចខាត។ ​ដោយ​ពុំបាន​ស្ដីបន្ទោស​ចំ​ៗ​ទៅលើ​ភាគី​ណាមួយ លោកស្រី​បាន​ប្រាប់​ក្រុមប្រឹក្សា​មាន​សមាជិក ​១៥​ប្រទេស​ថា ទីភ្នាក់ងារ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​កត់ត្រា​អ្នក​ស្លាប់​ចំនួន ​៧២៦​នាក់​រួម​ទាំង​កុមារ ​៥២​នាក់ និង​មនុស្ស​ចំនួន ១.១៧៤​នាក់​បាន​រង​របួសរួម​ទាំង​កុមារ ​៦៣​នាក់​នៅ​ចន្លោះ​ថ្ងៃ​ទី​២៤ ​ខែ​កុម្ភៈ និង ថ្ងៃ​ទី១៥​ ខែ​មីនា។ ចំណែក​ប្រមុខ​អង្គការ​សុខភាព​ពិភពលោក​គឺ​លោក Tedros Adhanom Ghebreyesus បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការសហប្រជាជាតិ​ថា ​អង្គការ​សុខភាព​ពិភពលោក​បាន​ផ្ទៀងផ្ទាត់​ការវាយប្រហារ​ចំនួន​ ៤៣​លើក​ទៅលើ​ទីតាំង​សុខាភិបាល​នៅ​អ៊ុយ​ក្រែ​នដែល​បាន​សម្លាប់​មនុស្ស ​១២​នាក់ និង​រាប់​សិប​នាក់​ផ្សេងទៀត​រង​របួសរួម​ទាំង​ក្រុម​បុគ្គលិក​សុខភាព​ផង​ដែរ​។

​រីឯ​ក្រុម​បុគ្គលិក​សង្គ្រោះ​បាន​បន្ត​ស្វែង​អ្នក​នៅ​មាន​ជីវិត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ នៅ​ក្នុង​គំនរ​ថ្ម​បែកបាក់នៃ​អគារ​មហោ​ស្រព​ភាពយន្តដែល​បាន​បាក់​រ​លំដោយ​ផ្នែក​ ដោយសារតែ​ការវាយប្រហារ​តាម​អាកាស​របស់​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង Mariupol ដែល​រង​ការ​ហ៊ុម​ព័ទ្ធ​។ ​គួរ​ឲ្យ​ដឹង​ថា រោង​មហោស្រព​នេះ​ត្រូវ​បាន​ប្រើ​ជាទី​ជម្រក​ស្នាក់នៅ​បណ្ដោះអាសន្ន របស់​ជនភៀសខ្លួន​ក្នុង​ប្រទេស​ចន្លោះ​ពី ១,០០០នាក់ ​និង ១​,២០០​នាក់​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1
អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am