ស្ថាប័នអង្កេត EU៖ មករាគឺជាខែក្ដៅបំផុតលើកទី៥ របស់ភពផែនដី ទោះមានអាកាសធាតុត្រជាក់ខ្លាំង

2026/02/11 01:03:21 am        22

ស្ថាប័នត្រួតពិនិត្យអាកាសធាតុរបស់សហភាពអឺរ៉ុប (EU) នៅថ្ងៃអង្គារ (ទី១០ ខែកុម្ភៈ ឆ្នាំ២០២៦) នេះ បានឲ្យដឹងថា ខែមុន គឺជាខែមករាដែលក្តៅបំផុតលើកទី៥ ក្នុងកំណត់ត្រា ទោះបីជាមានអាកាសធាតុត្រជាក់ខ្លាំងពាសពេញសហរដ្ឋអាមេរិក និងតំបន់អឺរ៉ុបក៏ដោយ។

យោងតាមទីភ្នាក់ងារបម្រែបម្រួលអាកាសធាតុ Copernicus (Copernicus Climate Change Service) បានឲ្យដឹងថា អឌ្ឍគោលខាងជើងត្រូវបានវាយប្រហារដោយរលកត្រជាក់ខ្លាំង នៅក្នុងសប្តាហ៍ចុងក្រោយនៃខែមករា ខណៈដែលចរន្តខ្យល់ប៉ូល បានបក់នាំខ្យល់ត្រជាក់ស្រេបចូលទៅទ្វីបអឺរ៉ុប និងអាមេរិកខាងជើង (North America)។

ប៉ុន្តែសីតុណ្ហភាពប្រចាំខែ គឺខ្ពស់ជាងមធ្យមភាគភាគច្រើនរបស់ពិភពលោក ក្នុងនោះរួមទាំងនៅតំបន់អាក់ទិក និង North America ភាគខាងលិចផងដែរ។ នេះបើយោងតាម Copernicus។

លោកស្រីបណ្ឌិត Samantha Burgess ដែលជាអ្នកដឹកនាំយុទ្ធសាស្ត្រ សម្រាប់អាកាសធាតុ នៅមជ្ឈមណ្ឌលអឺរ៉ុប ដើម្បីការព្យាករអាកាសធាតុកម្រិតមធ្យម (ECMWF) បាននិយាយថា៖ «ខែមករា ឆ្នាំ២០២៦ បានផ្ដល់ការរំលឹកយ៉ាងច្បាស់ថា ប្រព័ន្ធអាកាសធាតុ ពេលខ្លះអាចនាំមកនូវអាកាសធាតុត្រជាក់ខ្លាំង នៅក្នុងតំបន់មួយ និងកម្ដៅខ្លាំងនៅក្នុងតំបន់មួយទៀត ក្នុងពេលដំណាលគ្នា”។

សីតុណ្ហភាពជាមធ្យមរបស់សកលលោក ក្នុងខែមករា គឺ ១,៤៧អង្សាសេ ពោលគឺខ្ពស់ជាងសម័យមុនឧស្សាហកម្ម។ ទីភ្នាក់ Copernicus បានបន្ថែមថា ទ្វីបអឺរ៉ុបបានជួបប្រទះនឹងខែមករាដ៏ត្រជាក់បំផុតរបស់ខ្លួនជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១០ ដោយមានសីតុណ្ហភាពជាមធ្យម ២,៣៤អង្សាសេ។

ភពផែនដីនៅតែស្ថិតក្នុងរយៈពេលដ៏វែងឆ្ងាយនៃការឡើងកម្ដៅដែលបង្កឡើងដោយមនុស្ស ដោយឆ្នាំ២០២៤ ជាប់កំណត់ត្រាក្ដៅខ្លាំងបំផុត ឆ្នាំ២០២៣ ជាប់លំដាប់ថ្នាក់ទី២ ហើយឆ្នាំ២០២៥ ឥឡូវនេះគឺពេលវេលាដ៏ក្តៅបំផុតទី៣៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន

2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm